គ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុច ផ្លូវច្រមុះជ្រូកបំបែកទៅផ្សារក្រោម ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប - BNP

Breaking

Wednesday, February 15, 2023

គ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុច ផ្លូវច្រមុះជ្រូកបំបែកទៅផ្សារក្រោម ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប

ក្រុងសៀមរាប: ករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុច ផ្លូវច្រមុះជ្រូកបំបែកទៅផ្សារក្រោម ស្ថិតក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបើកបររថយន្តពីទិសខាងជើងទៅត្បូង ដល់ត្រង់ចំណុចមុខអាហារដ្ឋានជាចំណុចកើតហេតុខាងលើក៏បានជ្រុលនិងរេចង្កូតទៅបុករះម៉ូតូភ្ញៀវដែលកំពុងតែអង្គុយពិសារកាហ្វេ ចតម៉ូតូទុកនៅមុខហាងអស់ចំនួន ០៨គ្រឿង នៅរសៀល ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះ ។


នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹងថា បន្ទាប់ពីកើតហេតុជនបង្កបានបើកទ្វារឡានរត់គេចខ្លួនបាត់ ដោយមិនទាន់ស្គាល់អត្តសញ្ញាណ រីឯម្ចាស់ហាងខាងលើបានដាក់ពាក្យបណ្តឹងសំណងដែលជនបង្កធ្វើអោយមានការខូចខាតទ្រព្យសម្បត្តិនៅក្នុងបរិវេណហាងចំនួន៥០០ដុល្លា ចំណែកបងប្អូនដែលបានខូចខាតម៉ូតូមានចំនួន០៨គ្រឿង ក្នុងនោះ៤គ្រឿងបានរងការខូចខាតតិចតួច ម្ចាស់ម៉ូតូមិនបានដាក់ពាក្យបណ្តឹងទេ គឺមានម្ចាស់ម៉ូតូចំនួន០៤គ្រឿងទៀត ដែលបានដាក់ពាក្យបណ្តឹងព្រោះម៉ូតូរបស់ពួកគាត់មានការខូតខាតធ្ងន់ធ្ងរ តែក្នុងហេតុការណ៍នេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។


រថយន្តបង្កហេតុមួយគ្រឿងនេះម៉ាក (មេកសុដេសពណ៍ខ្មៅ) ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យជំនាញរងចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយជាមួយបងប្អូនរងគ្រោះដែលបានដាក់ពាក្យបណ្តឹងនេះផងដែរ  ៕



 

No comments:

Post a Comment

Pages