ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ - BNP

Breaking

Saturday, January 7, 2023

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ


 ខេត្តព្រះសីហនុ ៖ បង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចក្បាលកំពង់ស្មាច់ ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង០២នាក់ រួមមានឈ្មោះ ៖

១-ឈ្មោះ ម៉ឺន សំណាង ហៅចើប ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២-ឈ្មោះ ភាន់ ភីន ហៅង៉ង់ ភេទប្រុស អាយុ២៩ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

កម្លាំងជំនាញដកហូតវត្ថុតាង រួមមាន ៖

-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១៦កញ្ចប់ ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងជញ្ជីងថ្លឹងចំនួន ០១គ្រឿង ។

ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

No comments:

Post a Comment

Pages