ក្រុមការងារសមាគមន៍យុវជន ក្រុម(៨)ខេត្តព្រះសីហនុនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត - BNP

Breaking

Monday, January 9, 2023

ក្រុមការងារសមាគមន៍យុវជន ក្រុម(៨)ខេត្តព្រះសីហនុនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អេង  ចំរើន  ប្រធាន សមាគមន៍ យុវជនក្រុម៨ ខេត្តព្រះសីហនុ  និងជាទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានចាត់ឲ្យក្រុមការងារសមាគមយុវជនក្រុម៨ខេត្តព្រះសីហនុ  តំណាងឲ្យឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុម៨ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនសរុប១២ គ្រួសារ រស់នៅក្នុងភូមិ១ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក វង  ធឿន ប្រធានក្រុម១១ភូមិ១ សង្កាត់៤ បានប្រាប់ឲ្យអង្គភាពយើងដឹងកាលពីរសៀលម្សិលមិញនេះថា ប្រជាពលរដ្ឋចំនួនសរុប១២គ្រួសារ ដែលមានជីវភាពខ្វះខាតរួមមានឈ្មោះដូចខាងក្រោ៖

ទី១/ ឈ្មោះ សូ មឿន ចាស់ជរាចិញ្ចឹមចៅ ៤នាក់ ជាស្ត្រីមេម៉ាយ។

២/ ហុក ឡេង ចិញ្ចឹមកូនម្នាក់ ចៅម្នាក់ ជាស្ត្រីមេម៉ាយ។

៣/ ឈ្មោះ រឿន កូន៧នាក់ នៅផ្ទះមើលចៅ ជាស្ត្រីមេម៉ាយ។

៤/ ឈ្មោះ ណាក់ ចិញ្ចឹម៦នាក់ មុខរបរលាងចានតាមរោងការ ប្ដីធ្វើសំណង់។

៥/ឈ្មោះ អ៊ី មឹក កូន៥នាក់ ចាស់ជរាពិការ នៅផ្ទះ ជាស្ត្រីមេម៉ាយ។

៦/ ឈ្មោះ អាមុំ ចិញ្ចឹមកូន៧នាក់ មុខរបរលក់ម្ជូរប្ដីធ្វើសំណង់។

៧/ ស្រីណេ ចិញ្ចឹមកូន៤នាក់ មុខរបរ លាងចានតាមរោងការ ប្ដីរត់តុ។

៨/ អឿន +លី កូន៦នាក់ មុខរបរ រត់ម៉ូតូឌុប ប្រពន្ធម៉ាស្សាតាមផ្ទះ។

៩/ ត្រង់ ដាក់ កូនម្នាក់ ធ្វើសំណង់ ជាបុរសពោះម៉ាយ។

១០/ លោកតា ហ៊ុនសែន មុខរបររត់ម៉ូតូឌុប ប្រពន្ធលក់លាសហាល កូន៦នាក់។

១១/ ឈ្មោះ បូរិន កូន ៦នាក់ មុខរបរលក់គ្រឿងម្ជូរតាមមាត់សមុទ្រ ជាស្ត្រីមេម៉ាយ។

១២/ ឈ្មោះ សុខ បឿន កូន២នាក់ មុខរបរលាងចានតាមរោងការ ប្ដីធ្វើសំណង់។

សម្រាប់សម្ភារប្រគល់ជូនក្នុងមួយគ្រួសាររួមមាន៖ 

- អង្ករ ២០ គីឡូក្រាម 

- មី ១កេស 

- ទឹកស៊ីអ៊ីវ ១យួរ 

- ទឹកត្រី ១យួរ 

- ទឹកសុទ្ធ ១កេស 

-ប្រេងឆា ១ដប

- អំបិល ១កញ្ចប់

-ស្ករស ១កញ្ចប់

-និងត្រីខ១យួរ៕






 

No comments:

Post a Comment

Pages