បុគ្គលិកក្រុមហ៊ុនការស៊ីណូពីរនាក់បើកម៉ូតូចេញពីធ្វើការ បុករថយន្តFORTUNERពីក្រោយសន្លប់ម្នាក់របួសជើងម្នាក់ - BNP

Breaking

Wednesday, December 21, 2022

បុគ្គលិកក្រុមហ៊ុនការស៊ីណូពីរនាក់បើកម៉ូតូចេញពីធ្វើការ បុករថយន្តFORTUNERពីក្រោយសន្លប់ម្នាក់របួសជើងម្នាក់

បន្ទាយមានជ័យ៖ បុគ្គលិកក្រុមហ៊ុនការស៊ីណូពីរនាក់បើកម៉ូតូចេញពីធ្វើការ បុករថយន្តFORTUNERពីក្រោយសន្លប់ម្នាក់រងរបួសជើងម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧,៣០នាទី ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥ ទល់មុខធនាគារ ABA ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍ប្រាប់ថា៖ មុនពេលកើតហេតុយុវជនពីរនាក់ដែលជាបុគ្គលិកកាស៊ីណូ គ្រេនដាយអឹមិនស៊ីធី ជិះម៉ូតូម៉ាកស្កូពីពណ៌ស គ្មានស្លាកលេខ បើកចេញពីធ្វើការទិសដៅពីលិចទៅកើតស្រាប់តែដល់ចំណុចកើតហេតុ ចរាចរណ៍ស្ទះ រថយន្តFORTUNER បន្ថយល្បឿនទៅមុខតិចៗ តែត្រូវម៉ូតូដែលបើកបរដោយបុគ្គលិកកាស៊ីណូពីរនាក់បុកចំពីក្រោយផ្នែកខាងឆ្វេង បណ្តាលឲ្យអ្នកបើកបរម៉ូតូសន្លប់ម្នាក់ ចំណែកឯអ្នករួមដំណើររងរបួសជើងស្តាំ។

អ្នករួមដំណើរម៉ូតូបានបញ្ជាក់ប្រាប់សារព័ត៌មានថា ពួកគេចេញពីធ្វើការហើយក៏មានការជួបជុំគ្នាញ៉ាំគ្រឿងស្រវឹង បន្តិចបន្តួចដែរក៏ធ្វើដំណើរត្រលប់មកផ្ទះវិញ ដល់ចំណុចកើតហេតុ រថយន្តខាងFORTUNER ពណ៌ស ពាក់ស្លាកលេខសៀមរាប2D-7272 ខាងលើនេះ បានបើកបរឆ្លងផ្លូវ ហើយបានឈប់មុខម៉ូតូពួកគេកំពុងតែបើកបរទើបបានបុកកើតហេតុតែម្តង។

ក្រោយពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតអន្តរាគមន៍យករថយន្តមកដឹកអ្នករបួសទៅសង្គ្រោះបន្ទាន់រួច រថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយនៅពេលក្រោយ៕






 

No comments:

Post a Comment

Pages