រង្វង់មូលប៉ោយប៉ែតធ្វើថ្មី ដាក់រូបសំណាក់ព្រះវិស្ណុ ជំនួសរូបសំណាក់ព្រះនរាយ គ្រោងធ្វើឲ្យរួចរាល់នៅដើមឆ្នាំ២០២៣ ចំណាយថវិកាជាង១៩ម៉ឺនដុល្លារ - BNP

Breaking

Wednesday, December 21, 2022

រង្វង់មូលប៉ោយប៉ែតធ្វើថ្មី ដាក់រូបសំណាក់ព្រះវិស្ណុ ជំនួសរូបសំណាក់ព្រះនរាយ គ្រោងធ្វើឲ្យរួចរាល់នៅដើមឆ្នាំ២០២៣ ចំណាយថវិកាជាង១៩ម៉ឺនដុល្លារ

បន្ទាយមានជ័យ៖ រង្វង់មូលក្រុងប៉ោយប៉ែតជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលធ្វើថ្មីដាក់រូបព្រះវិស្ណុ ជំនួសរូបសំណាក់ព្រះនរាយរង្វង់មូលចាស់ គ្រោងធ្វើឲ្យរួចនៅដើមឆ្នាំ២០២៣ ដែលចំណាយថវិកាជាង១៩ម៉ឺនដុល្លារអាមេរិក។


លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា៖ រង្វង់មូលប៉ោយប៉ែតនៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលដាក់រូបសំណាក់ព្រះវិស្ណុត្រូវបានកសាងជិតរួចរាល់ហើយ គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៣។ ចំពោះថវិកាដែលគម្រោងមានចំនួន១៩៥,០០០ដុល្លារ(មួយសែនប្រាំបួនម៉ឺនប្រាំពាន់ដុល្លារ) ដែលអំណោយរដ្ឋបាលក្រុងប៉ោយប៉ែត និងសប្បុរស់ជនក្រុងប៉ោយប៉ែត។


លោកអភិបាលបានបញ្ជាក់ថា៖ កាលពីមុនរង្វង់មូលប៉ោយប៉ែតនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវកសាងដាក់រូបសំណាក់ព្រះនរាយដោយស្ថានភាពរង្វង់មូលតូចចង្អៀតត្រូវកសាងថ្មីដោយដាក់រូបសំណាក់ព្រះវិស្ណុ រឺរូបដៃប្រាំបីដែលកសាងដោយថ្មភ្នំយកពីខេត្តសៀមរាបដែលមានកម្ពស់៨ម៉ែត្រ និងទំហំរង្វង់មូលមានអង្កត់ផ្ចិតប្រហែល២០ម៉ែត្រ។ មានសួនច្បារ និងកន្លែងអង្គុយលេងកំសាន្តមានដាំផ្កា និងស្មៅដើមឈើដែលមានផ្លូវដែកកាត់ចំកណ្តាលសួនជាប់ខាងជើងរូបសំណាក់។


លោក គាត ហ៊ុល បានបញ្ជាក់ថា៖ កាលពីរង្វង់មូលចាស់ដែលដាក់រូបសំណាក់ព្រះនរាយ ក្រោយកសាងរង្វង់មូលថ្មីដាក់រូបសំណាក់ថ្មី ព្រះវិស្ណុ ហើយរូបសំណាក់ចាស់ព្រះនរាយ ដែលដាក់នៅរង្វង់មូលចាស់ ត្រូវបានយកទៅដាក់នៅវត្តស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕






 

No comments:

Post a Comment

Pages