រថយន្តធុនធំបើកគេចគោយន្តកន្ត្រៃឆ្លងផ្លូវជ្រុលទៅបុកតូបកាហ្វេ តែម្ចាស់មិននៅលក់ - BNP

Breaking

Tuesday, December 27, 2022

រថយន្តធុនធំបើកគេចគោយន្តកន្ត្រៃឆ្លងផ្លូវជ្រុលទៅបុកតូបកាហ្វេ តែម្ចាស់មិននៅលក់

បន្ទាយមានជ័យ៖ រថយន្តធុនធំបើកគេចគោយន្តកន្ត្រៃឆ្លងផ្លូវជ្រុលទៅបុកតូបកាហ្វេ តែម្ចាស់មិននៅលក់ ដែលកើតឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២នៅខាងលិចភ្លើបស្តប់ទឹកថ្លាស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ប្រភពក្នុងហេតុការណ៍បានប្រាប់ថា៖ ពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តធុនធំសណ្តោងរ៉ឺម៉កដែលពាក់ស្លាកលេខកំពង់ចាម3A.1234 និងរ៉ឺម៉កពាក់ស្លាកលេខកំពង់ចាម4A.0014បានបើកបរតាមដងផ្លូវជាតិលេខ៥ដល់ចំណុចភ្លើងស្តប់ស្រាប់តែគោយន្តកន្ត្រៃបានបើកបរតាមផ្លូវពីជើងមកឆ្លងផ្លូវចំណុចភ្លើងស្តប់ត្រូវបានរថយន្តបើកគេចទៅបុកតូបកាហ្វេនិងដើមឈើបណ្តាលរថយន្តបត់ករ។

ពេលសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យចុះទៅពិនិត្យមើល ហើយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់កើតឡើងបណ្តាលមកពីគោយន្តកន្ត្រៃឆ្លងផ្លូវមិនប្រយ័ត្នទើបបណ្តាលឲ្យរថយន្តបើកគេចទៅបុកតូបកាហ្វេ និងដើមឈើនៅចិញ្ចើមផ្លូវដែលបណ្តាលខូចខាតតូបកាហ្វេ និងម៉ាស៊ីនឆុងកាហ្វេរ១គ្រឿង អស់តំលៃប្រមាណជាង១ពាន់ដុល្លារ។

សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានបញ្ជាក់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបណ្តាលបុកតូបកាហ្វេខូចខាតទុកអោយម្ចាស់រថយន្ត និងម្ចាស់តូបកាហ្វេដើម្បីដោះស្រាយគ្នាបើសិនជាដោះមិនត្រូវយករថយន្តទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីដោះស្រាយតាមច្បាប់៕



 

No comments:

Post a Comment

Pages