បំបែកសំណុំរឿងជំរិតទាប្រាក់៣៥០០$ ឃាត់ខ្លួនជនជាតិចិននិងខ្មែរ៦នាក់ ព្រមទាំងថ្នាំញៀនមួយកញ្ចប់ថែមទៀត.! - BNP

Breaking

Wednesday, December 28, 2022

បំបែកសំណុំរឿងជំរិតទាប្រាក់៣៥០០$ ឃាត់ខ្លួនជនជាតិចិននិងខ្មែរ៦នាក់ ព្រមទាំងថ្នាំញៀនមួយកញ្ចប់ថែមទៀត.!

ព្រះសីហនុ៖ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នគរបាលជំនាញ បំបែកសំណុំរឿងចាប់ជំរិតទារប្រាក់មួយករណី ឃាត់ខ្លួនជនសង្សយ័៦នាក់ក្នុងនោះមានជនជាតិខ្មែរ ៣នាក់ និង ជនជាតិចិន ៣នាក់ ហើយជនរងគ្រោះម្នាក់ដែលជាជនជាតិចិនត្រូវបានជួយសង្គ្រោះ។ លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ បញ្ជាក់បន្ថែមថា នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០នាទី យប់ មានស្ត្រីជនជាតិខ្មែរម្នាក់បានមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅវេលាម៉ោង ១៤ រសៀល ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកខ្លួន ហើយប្រាប់ថាមិត្តប្រុសរបស់ខ្លួន ជាជនជាតិចិន ត្រូវបានពួកគេចាប់ជំរិត ហើយក្រុមជនសង្ស័យបានទារប្រាក់ចំនួន ៣ ៥០០$ ទើបព្រមដោះលែង បន្ទាប់មកខ្លួនបានវេរប្រាក់ឲ្យទៅក្រុមជនសង្ស័យអស់ ១ ០០០$ តែពួកគេមិនព្រមដោះលែងមិត្តប្រុសរបស់ខ្លួនមកវិញទេ។ បន្ទាប់ពីទទួលបណ្តឹងភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវយ៉ាងចិត្តទុកដាក់ និងបានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ រហូតដល់វេលាម៉ោង ២០ និង ៣០នាទី យប់ ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានឃាត់រថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6423 នៅបណ្តោយផ្លូវល្បឿនលឿន និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ភេទប្រុស ជនជាតិខ្មែរ នៅក្នុងរថយន្ត ព្រមទាំងរំដោះបានជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិចិន។  បន្ទាប់មក កម្លាំងជំនាញបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យ ៣នាក់ ភេទប្រុស ជនជាតិចិន បន្ថែមទៀត នៅចំណុចសណ្ឋាគារ មួយកន្លែងក្នុង ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ នាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សម្ភារៈវត្ថុតាងចាប់យកបានរួមមាន៖

    -រថយន្ត ២គ្រឿង ម៉ាក ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6423 ១គ្រឿង និង ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BV-9889 ។

    -កាំបិតស្នៀត ២ដើម (ខ្លី ១ដើម និង វែង ១ដើម) ។

    -ទូរស័ព្ទដៃចំនួន ០៩គ្រឿង 

    -ម្សៅក្រាមសថ្លា (សង្ស័យជាសារធាតុញៀន) ១កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ឈុត ព្រមទាំងសម្ភារៈពាក់ពន្ធ័មួយចំនួនទៀត៕ដោយ៖វ៉ាន់នី



 

No comments:

Post a Comment

Pages