នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៨នាក់ពាក់ព័ន្ធករណីថ្នាំញៀន - BNP

Breaking

Saturday, December 24, 2022

នគរបាលស្រុកសង្កែឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៨នាក់ពាក់ព័ន្ធករណីថ្នាំញៀន

(ខេត្តបាត់ដំបង) កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង។ 


ប្រភពពីសមត្ថកិច្ចបានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង០០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២​ នៅចំណុចក្រុមទី០៨ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការផងដែរ។


ក្នុងការបង្ក្រាបខាងលើនេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់រួមមាន! 

១-ឈ្មោះ​ ស៊ុន ស្រីនាង ហៅ អាជី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង 

២-ឈ្មោះ សុខ វាស្នា ហៅហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រាង ឃុំត្រាង ស្រុកថ្មគោល ខេត្តបាត់ដំបង

៣-ឈ្មោះ ទី ម៉ាតាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង 

៤-ឈ្មោះ ស៊ួរ សាណេត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្កូវ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង 

៥-ឈ្មោះ ឡុង លីតា ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទួលល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង

៦-ឈ្មោះ ទៀប សុគន្ធា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង 

៧-ឈ្មោះ ខុប ផល្លី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង

៨-ឈ្មោះ ណាន ណាត ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


  -វត្ថុតាងចាប់យកបានរួមមាន:

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន ០៣ថង់ ទម្ងន់៣,១០ក្រាមទាំងសំបកសង្ស័យមានសារធាតុញៀន -ថង់ច្រករំលែកថ្នាំញៀនលក់មួយចំនួន

-ថ្នាំគ្រាប់ពណ៌ផ្កាឈូករាងសំប៉ែតមានអក្សរWYចំនួន ១៥គ្រាប់ ទម្ងន់១,៤០ក្រាម សង្ស័យមានសារធាតុញៀន -សម្ភារះកែច្នៃសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន  -ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង -ទូរស័ព្ទដៃចំនួន០៧គ្រឿង -បង់អាវុធវែង ចំនួន០២, និងសំបកកន្ទុះគ្រាប់អាវុធAk47ចំនួន០២គ្រាប់ទើបបាញ់ហើយ , និងចុងអាវុធវែងចំនួន០១កំណាត់។


ក្រោយពីបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីទាំង០៨នាក់រួមនឹងវត្ថុតាងរហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចកំពុងរៀបចំក៏សាងសំណុំរឿងដើម្បីចាត់ការតាមនីតិវីធីច្បាប់៕

ដោយ៖​ ភ្នំខៀវ




 

No comments:

Post a Comment

Pages