មនុស្សប្រុសស្រីប្រមាណ៤នាក់បានរងរបួសធ្ង..ន់ស្រាលបន្ទាប់ពីជិះកង់បីទៅបុកជាមួយរថយន្ត… - BNP

Breaking

Saturday, December 24, 2022

មនុស្សប្រុសស្រីប្រមាណ៤នាក់បានរងរបួសធ្ង..ន់ស្រាលបន្ទាប់ពីជិះកង់បីទៅបុកជាមួយរថយន្ត…

 

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង១៥ នាទីរំលងអាត្រាតឈានចូលថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១៩៩ កែងម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានដែលទទួលពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា មានកង់បីឥណ្ឌាមួយគ្រឿងពណ៌សរដែលមានមនុស្សប្រុសស្រីចំនួន៤នាក់បានជិះលើកង់បីបានធ្វើដំណើតាមបណ្តោយផ្លូវ១៩៩ទិសដៅពីកើតទៅលិច ភ្លាមៗនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតាកូម៉ាពណ៌សរពាក់ស្លាកលេខ ភ្នពេញ2AO 6151 បើកបរដោយបុរសម្នាក់បានធ្វើដំណើរបញ្ច្រាស់ទិសគ្នាជាមួយនិងម៉ូតូកង់បីទិសដៅពីលិចទៅកើតលុះមកដល់ចំណុចស្តុបវិទ្យាល័យទួលស្វាយព្រៃក៏បានបុកគ្នាជាមួយកង់បីខាងលើពេញ..ទំ..ហឹ..ងបណ្តាលអោយបុរសនាក់បើកបរកង់បីគៀបជាប់និងចង្កូតកង់បីនិងភ្ញៀវប្រុស៣នាក់ទៀតដែលអង្គុយខាងក្រោយបានរងរបួសធ្ង..ន់ស្រាលត្រូវបានរថយន្តសាមុយដឹងបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗ ចំណែឯបុរសអ្នកបើកបររថយន្តឃើញដូច្នេះបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។


ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ផ្លូវគោកបានធ្វើការវាស់វែងយកម៉ូតូកង់បីនិងរថយន្តយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។




No comments:

Post a Comment

Pages