ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្ត រតនគិរី - BNP

Breaking

Monday, December 26, 2022

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្ត រតនគិរី

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្មី ស.ស.យ.ក. ខេត្តរតនគិរីនិងប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរី។ពិធីនេះក៏មាន  ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី ឯកឧត្តម ញ៉ែម សំអឿន  អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ថង សាវុន គណៈអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាល  មន្រ្តីរាជការ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តប្រមាណ ៤០០ នាក់។


លោក  ង៉ែត ពិទូ អនុប្រធានស.ស.យ.ក.ខេត្តរតនគិរីបានគោរពរាយការណ៍ជូនគណៈអធិតីថា អគារ ស.ស.យ.ក. ថ្មីនេះស្ថិតនៅទីតាំងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ត្រូវបានផ្តួចផ្តើមឡើងកសាងដោយឯកឧត្តម ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាលកាលពីខែសីហាឆ្នាំ២០១៩ ដោយមានការចូលរួមឧនត្ថម្ភគាំទ្រពីសមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងសម្បុរសជននានា ដោយមានការគាំទ្រកែលំម្អរសោភ័ណ្ឌភាពបន្ថែមពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន  អភិបាលខេត្ត នៃគណៈអភិបាលខេត្តរតនគិរី។  អគារនេះសាងសង់លើផ្ទៃដីសរុប ១, ៦៨០ ម៉ែត្រការ៉េ ដោយអគារទីស្នាក់ការមានទំហំសរុប ២២១ ម៉ែត្រការ៉េ របងព័ទ្ធជុំវិញប្រវែង ១៦៤ ម៉ែត្រការ៉េ បន្ទប់ទឹក ចំនួន៦ ចាក់សាបបេតុងបរិវេណជុំវិញអគារ រៀបឥដ្ឋកន្សែង និងផ្លូវចូល សរុប ៤៣៦ ម៉ែត្រការ៉ដោយចំណាយថវិកាសាងសង់ចំនួន ១២៧.៦២៤ដុល្លារ។


ក្រោយពីការអានសេចក្តីសម្រេចទទួលស្គាល់ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរីដោយឯកឧត្តម ថង សាវុន សមាជិកអចិន្តៃ្រយ៍នៃគណៈកម្មាធិការកណ្តាលរួចមក  ឯកឧត្តមហ៊ុន ម៉ានី ប្រធានស.ស.យ.ក. បានអញ្ជើញប្រគល់សេចក្តីសម្រេចជូនប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តរតនគិរីជូនឯកឧត្តម ញ៉ែម សំអឿន។ 


ឯកឧត្តម ញ៉ែម សំអឿន ប្រធាន ស.ស.យ.ក. ខេត្តរតនគិរី បានធ្វើការប្តេជ្ញាចិត្តក្នុងការលៈបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត រួមទាំងពេលវេលា ដោយគោរពតាមបទបញ្ជាផ្ទៃក្នុង គោរពប្រតិបិត្តនូវសរសស្តម្ភ និងបេសកម្មការងារស.ស.យ.ក. ថែរក្សាសាមគ្គីភាព ដើម្បីការអភិវឌ្ឍ និងលើកស្ទួយសង្គមជាតិ តាមរយៈការចូលរួមក្នុងការងារសង្គម និង មនុស្សធម៌ ដែលជាកម្លាំងស្នូលដ៏រឹងមាំក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងពង្រីក ពង្រឹងសកម្មភាពប្រកបដោយគុណធម៌ សីលធម៌ និងគុណតម្លៃ ។ 

ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរ និងអបអរសាទរចំពោះ សមិទ្ធផលនានាដែលស.ស.យ.ក. ខេត្តរតនគិរីបានសម្រេចបាន ជាពិសេស នោះគឺ អគារទីស្នាក់ការរបស់ ស.ស.យ.ក. ខេត្តរតនគិរី។ ទន្ទឹមនឹងនេះ ឯកឧត្តមបានធ្វើការអបអរសាទរ ចំពោះឯកឧត្តម ញ៉ែម សំអឿន  ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាការស.ស.យ.ក. ខេត្តរតនគិរីផងដែរ។


ឯកឧត្តមបានរំលេចបន្ថែមថា ទីស្នាក់ការថ្មីៗរបស់ស.ស.យ.ក. តាមបណ្តារាជធានីខេត្ត បានបង្ហាញពីវិសាលភាព កម្លាំង និងសក្តានុពលការងាររបស់មហាក្រុមគ្រួសារយុវជនទូទាំងប្រទេស ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការសង្គម មនុស្សធម៌ និងបុព្វហេតុជាតិ មាតុភូមិគ្រប់កាលៈទេសៈទាំងអស់ គ្រប់ទីកន្លែងដែល នេះគឺជាមោទកភាពដ៏ធំបំផុតរបស់ស.ស.យ.ក ជាពិសេស ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ គឺការរីកលូតលាស់ នៃមហាក្រុមគ្រួសារ ស.ស.យ.ក. ទូទាំងប្រទេស។


តមកឯកឧត្តម ហ៊ុន ម៉ានី និងគណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចាប់ពីពេលនេះតទៅ៕











 

No comments:

Post a Comment

Pages