មូលនិធិស្បៀងសប្បុរសឯកឧត្តម ដួង តារា មានការចូលរួមពីលោក អាន សំអន អគ្គនាយកក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ដើម្បីជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត - BNP

Breaking

Tuesday, October 18, 2022

មូលនិធិស្បៀងសប្បុរសឯកឧត្តម ដួង តារា មានការចូលរួមពីលោក អាន សំអន អគ្គនាយកក្រុមហ៊ុនកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ ដើម្បីជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

កណ្តាល៖ លោក អាន សំអន អគ្គនាយកក្រុមហ៊ុនកំពង់ចម្លងភ្នំពេញ-អរិយក្សត្រ លោក ផុន គីមឡុង លោក រឿង កែវធនវុឌ្ឍិ ម្ចាស់ភាគហ៊ុន កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានចូលរួមអំពើល្អ ក្នុងមូលនិធិ ស្បៀងសប្បុរស ចំនួន២០លានរៀល ដើម្បីរួមចំណែក ជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាមួយឯកឧត្តម ដួង តារា។


ការប្រគល់ជូននូវថិវិកា ក្នុងការចូលរួមអំពើល្អ និងការសំណេះសំណាលនេះគឺនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នាគេហដ្ឋានរបស់ឯកឧត្តម ស្ថិតនៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។  ក្នុងការសំណេះសំណាលនោះ លោក អាន សំអន លោក ផុន គឹមឡុង និង លោក រឿង កែវសុធនវុឌ្ឍិ ពិតជាសប្បាយរីករាយ ដែលបានចូលរួមចំណែក កសាងអំពើល្អជាមួយឯកឧត្តម។ ក្នុងឱកាសនោះផងដែរ លោក អាន សំអន ក៏បានជំរាបជូនឯកឧត្តម ផងដែរអំពីការយកចិត្តទុកដាក់ពីសុខសុវត្ថិភាពរបស់ថ្នាក់ដឹកនាំ និងភ្ញៀវទាំងអស់ដែលបានធ្វើដំណើរ ឆ្លងទៅមក ទាំងភ្នំពេញ-អរិយក្សត្រ ភ្នំពេញ-ជ្រោយចង្វា ស្វាយជ្រំ-ជ្រោយចង្វា និងកោះពេជ្រ-កោះនរា ហើយចំពោះសាឡាង ទូកដរ សុទ្ធតែបំពាក់នៅពងសុវត្ថិភាពទាំងអស់ ការរៀបចំនៅការការពារសុវត្ថិភាពផ្សេងទៀតផងដែ។


ក្នុងនោះផងដែរឯកឧត្តម ដួង តារា ក៏បានថ្លែងអំណរគុណចំពោះលោក អាន សំអន លោក ផុន គីមឡុង និងលោក រឿង កែវសុធនវឌ្ឍិ ដែលបានចូលរួមអំពើល្អ ក្នុងមូលនិធិស្បៀងសប្បុរស របស់ឯកឧត្តមដើម្បីចែករំលែកអំពើល្អ និងស្នាមញញឹមដោយមិនមានការរើសអើង។


សូមបញ្ជក់ថាឯកឧត្តម ដួង តារា គ្រោងនឹងនាំយកស្បៀងសប្បុរស ទៅជួយបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងនាំយកស្បៀងសប្បុរសចែកជូនប្រជាពលរដ្ឋដែលជួបការលំបាក ដោយរងផលប៉ះពាល់ដោយសារទឹកជំនន់។ ហើយឯកឧត្តម ដួង តារា ក៏បានអំពាវនាវ ចំពោះបងប្អូន សប្បុរសជន ដែលមានបំណង ចូលបរិច្ចាគធ្វើបុណ្យម្នាក់បន្តិចៗដោយចិត្តជ្រះថ្លា ដើម្បីបងប្អូនប្រជាពលរដ្ឋមានអង្ករ មី ត្រីខ ទទួលទានក្នុងពេលដ៏លំបាកនេះ៕








 

No comments:

Post a Comment

Pages