លោកឃួន​ ប៊ុន​ ណែត​ បាននាំយកបច័្ចយទៅចូលរួមរំលែកទុក្ខគ្រួសារក្រីក្រខ្វះខាត - BNP

Breaking

Tuesday, October 18, 2022

លោកឃួន​ ប៊ុន​ ណែត​ បាននាំយកបច័្ចយទៅចូលរួមរំលែកទុក្ខគ្រួសារក្រីក្រខ្វះខាត

នៅព្រឹកថ្ងៃ​ អង្គារ​ ទី​១៨​ ខែ​តុលា​ ឆ្នាំ​ ២០២២នេះ លោក ឃួន​ ប៊ុនណែត​ តំណាងអោយឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ភួង វឌ្ឍនា​ នឹងលោកជំទាវ​ ព្រមទាំងបុត្រាបុត្រី​ នឹងសប្បុរសជន​ នឹងជាក្រុមការងារ​គណបក្សប្រជាជន​ស្រុក​សន្ទុក បាននាំយកបច្ច័យនឹងសំភារះមួយចំនួនរបស់រដ្ឋ​បាលស្រុក ទៅចូលរួមរំលែកទុក្ខក្រុមគ្រួសារសពដែលមានឈ្មោះ​ អ៊ុច​ នឿន ​ភេទ​ ស្រី​ អាយុ​ ៧៦ឆ្នាំ​ ស្លាប់ដោយ ជរាពាធ រស់នៅភូមិ​ ត្រពាំងត្រុំ​ ឃុំ​ ទីពោ​ ស្រុក​សន្ទុក​ ខេត្តកំពង់ធំ។​ 


អំណោយរួមមាន​ អង្កមួយបេ​ ត្រីខមួយយួរ​ ទឹកត្រីមួយយួរ​ ទឹកសុីវមួយយួរ​ ទឹកសុទ្ធមួយកេះ​ នឹងថវិការចំនួន​ ៨០មុឺនរៀល​ ។


សប្បុរសជនចូលរួម​បុណ្យ​សពរួមមាន÷

១.ឯកឧត្ដម​ឧត្តមសេនីយ៍​ទោ​ ភួង​ វឌ្ឍនា​នឹងលោកជំទាវ​ ព្រមទាំងបុត្រាបុត្រី​ 

២.​ បងប្រុស​ បង បាន​ នឹងក្រុមគ្រួសារ

៣​ ប្អូនស្រី​ ជំទាវ ដាវី​ នឹងក្រុមគ្រួសា


ជាចុងក្រោយ​​  លោកឃួន​ ប៊ុន​ ណែត​ ជំនួសមុខ​អោយក្រុមគ្រួសារ​សូមគោរពជូនពរ​ ឯកឧត្ដម​លោកជំទាវ​ ព្រមទាំងបុត្រាបុត្រី​  ព្រមទាំងសប្បុរសជន​ ទទួលមគ្គផលកុសលផលបុណ្យដែលបានផ្ញើរតាមខ្ញុំមកធ្វើទានជំនួសនេះសូមអោយម្ចាស់ទានសុខសប្បាយមានសុភមង្គលគ្រប់ពេលគ្រប់វេលាជោគជ័យសម្រេចកិច្ចការទាំងពួងរកសុីមានបានកំអោយស្គាល់ក្រស្គាល់តែមាននិងរូបរាងកាយស្រស់ស្អាតបញ្ញាវៀងវ៉ៃព្រមទាំងពុទ្ធពរបួនគឺ...

អាយុ...

វណ្ណៈ...

សុខៈ...

ពលៈ...

និងសម្បត្តិ3គឺ...សម្បតិ្តមនុស្ស...សម្បត្តិទេវតា...សម្បត្តិព្រះនិព្វាន...កុំបីឃ្លៀងឃ្លាតឡើយ....សាធុៗៗ....

ជៀសផុតពីកូវីដ19 ក្នុងក្រុមគ្រួសារ សុខសប្បាយ​។​






 

No comments:

Post a Comment

Pages