បង្រ្កាបចាប់ឃាត់ខ្លួនបានមុខ សញ្ញាចំនួន១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅកំពង់ចាម - BNP

Breaking

Monday, June 20, 2022

បង្រ្កាបចាប់ឃាត់ខ្លួនបានមុខ សញ្ញាចំនួន១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន នៅកំពង់ចាម

កំពង់ចាម÷ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុស ច្បាប់ (ជល់មាន់ និងអាប៉ោង) នៅចំណុចក្រោមដើមពង្រ ស្ថិតនៅភូមិសណ្តែក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នេះបើយោងតាមផេកផ្លូវការ របស់លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។

លទ្ធផលកម្លាំងនគរបាល បង្រ្កាបចាប់ឃាត់ខ្លួនបានមុខ សញ្ញាចំនួន១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។  


ជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕



 

No comments:

Post a Comment

Pages