ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបសម្ដែងការគួរសម - BNP

Breaking

Tuesday, June 21, 2022

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អនុញ្ញាតឱ្យក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួបសម្ដែងការគួរសម

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១  លោក ឧត្តមសេនីយ៍ទោ ព្រុំ ច័ន្ទគ្រឹះស្នា បានដឹកនាំក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេសអន្តោប្រវេសន៍ អញ្ជើញជួបសម្ដែងការគួរសមជាមួយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ 


   ក្នុងឱកាសជួបសម្ដែងការគួរសមនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានសរសើរដល់ក្រុមការងារចម្រុះអធិការកិច្ចហត្ថកម្មបរទេស អន្តោប្រវេសន៍ ដែលបានខិតខំទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការអន្តោប្រវេសន៍ ជាពិសេសការស្នាក់នៅរបស់ជនបរទេស ។ 


   ឯកឧត្ដមអភិបាលខេត្ត បានស្នើដល់ក្រុមការងារចម្រុះ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តនូវការគ្រប់គ្រង ការធើ្វអន្តោប្រវេសន៍ ដើម្បីធានាបានការស្នាក់នៅដោយស្របច្បាប់របស់ជនបរទេស ។










 

No comments:

Post a Comment

Pages