ខេត្តកណ្ដាល÷ សមត្ថកិច្ចក្រុងតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យដែរកាប់បំផ្លាញមួយគ្រឿង នៅសង្កាត់តាខ្មៅ បានធ្វើការឃាត់ខ្លួនបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ ជាអ្នកបេីកម៉ូតូឌុបបក្សពួកធ្វេីសកម្មភាព ចំណែកឯងជនសង្ស័យ៣នាក់ទៀត កំពុងគេចខ្លួន។
គួររំលឹកផងដែរថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ វេលាម៉ោង១៥ និង៤០នាទី នៅចំណុច:មុខផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បច្ចុប្បន្ន ជនសង្ស័យបានកាប់បំផ្លាញទ្រព្យអ្នកដ៏ទៃត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការខេត្តកណ្ដាល ដើម្បីសាកសួរនិងដោះស្រាយតាមនីតិវិធីច្បាប់។
សូមយុវជនប្រុសស្រីទាំងឡាយដែលកំពុងភ្លើតភ្លើន សុំងាកមកត្រឡប់ក្នុងការសិក្សារៀនសូត្រដើម្បីជា ជាទំពាំងស្នងប្រទេសជាតិ សូមឆ្លើយថាទេចំពោះគ្រឿងញៀន នឹងហឹង្សា ៕
No comments:
Post a Comment