លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាពនៅរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរ​តាវ៉ៅ​ដើម្បីផ្តល់សេវា និងភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ - BNP

Breaking

Monday, June 27, 2022

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាពនៅរម្មណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរ​តាវ៉ៅ​ដើម្បីផ្តល់សេវា និងភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍

ប៉ៃលិន៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្មណីយ៍ ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែររួចរាល់ ស្ថិតក្នុងភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនដើម្បីផ្តល់សេវានិងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ​មកកំសាន្តអោយបានកាន់តែច្រើនដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។


ឯកឧត្តម បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និង​សំណូម ពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ​ឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរ​ពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​ក្នុងខេត្តជាពិសេសអភិវឌ្ឍន៍ តំបន់ រម្មណីយដ្ឋានទេសចរណ៍នានាឱ្យបានកាន់តែល្អឡើងដើម្បីទាក់​ទាញ​​​ភ្ញៀ​វជាតិ និងអន្តរជាតិមកកំសាន្ត ក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តា​មួយ​​ចូ​លរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យ​បានកាន់តែប្រសើរ​ឡើង។


លោកជំទាវអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យ​ទេស​ចរ​ធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ រួមគ្នាធ្វើការរៀប​ចំសណ្តាប់ធ្នាប់អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និង​ដាក់​ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាពសម្រាប់ទទួល​ភ្ញៀវ​ទេស​ចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។


ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀ​វទេ​ស​ចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាត​អនាម័យ​បរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបា​នត្រឹម​ត្រូវ​តា​ម​ក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។


សូមបញ្ជាក់ថា៖ រម្មណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង៧គីឡូម៉ែត្រ ស្ថិត​នៅក្នុងភូមិខ្លុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាប​នា​រួច​​​រា​ល់ផ្លូវបេតុងអាមេ១ខ្សែរប្រវែងជាង៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែ​ល​បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត៕














 

No comments:

Post a Comment

Pages