ឯកឧត្ដម សាយ សំអាល់ បានអញ្ចើញចូលរួមកិច្ចប្រជុំជាមួយ ក្លឹបកីឡាបាល់ទាត់បឹងកេត និងមន្ទីរអប់រំ យុវជន និងកីឡា នៅអគារខេមរានី ដើម្បីពិភាក្សាពី ដំណើរការ និងការត្រៀមខ្លួនចូលរួមរៀបចំព្រឹត្តិការណ៍ SEA Games 2023 - BNP

Breaking

Friday, May 13, 2022

ឯកឧត្ដម សាយ សំអាល់ បានអញ្ចើញចូលរួមកិច្ចប្រជុំជាមួយ ក្លឹបកីឡាបាល់ទាត់បឹងកេត និងមន្ទីរអប់រំ យុវជន និងកីឡា នៅអគារខេមរានី ដើម្បីពិភាក្សាពី ដំណើរការ និងការត្រៀមខ្លួនចូលរួមរៀបចំព្រឹត្តិការណ៍ SEA Games 2023

កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានអញ្ចើញចូលរួមកិច្ចប្រជុំជាមួយ ក្លឹបកីឡាបាល់ទាត់បឹងកេត និងមន្ទីរអប់រំ យុវជន និងកីឡា  នៅអគារខេមរានី ដើម្បីពិភាក្សាពី ដំណើរការ និង ការត្រៀមខ្លួនចូលរួមរៀបចំព្រឹត្តិការណ៍ SEA Games 2023  ជាពិសេសគឺការបំផុសស្មារតី សិស្សានុសិស្ស ដែលមានសមត្ថភាព និងទេពកោសល្យអោយចូលរួមបង្ហាញសមត្ថភាព តាមដែលអាចធ្វើបាន ប្រកបដោយស្មារតីជឿជាក់ ក្នុងការប្រកួតពានរង្វាន់ជើងឯកវិទ្យាល័យលើកទី២ ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនាពេលខាងមុខនេះ។ 


គួរបញ្ជាក់ដែរថា កិច្ចប្រជុំនេះផ្តោតទៅលើចំណុច ៣ សំខាន់ៗគឺ ការចូលរួមលើកទឹកចិត្តដល់សិស្សានុសិស្សដែលស្រលាញ់កីឡាអោយចូលរួមការប្រកួត ការណែនាំអំពីលក្ខខណ្ឌ និងដំណើរការនៃការចូលរួមប្រកួតពីគណៈកម្មាការរៀបចំការប្រកួត ក៏ដូចជាការត្រៀមរៀបចំទីលានបាល់ទាត់នៅតាមវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញឱ្យបានសមរម្យ ដើម្បីធានាដល់ដំណើរការប្រកួត ដែលនឹងចាប់ផ្ដើមនៅក្នុងខែកក្កដា ឆ្នាំ២០២២។








 

No comments:

Post a Comment

Pages