ឯកឧត្ដម វង សូត ៖ យើងត្រូវជឿទុកដាក់ខ្លួនឯង ដោយកុំជឿតាមគេថា - BNP

Breaking

Friday, May 13, 2022

ឯកឧត្ដម វង សូត ៖ យើងត្រូវជឿទុកដាក់ខ្លួនឯង ដោយកុំជឿតាមគេថា

ត្បូងឃ្មុំ ៖  ឯកឧត្ដម វង  សូត  ថ្លែងថាកម្ពុជាចាប់ផ្តើមពីបាតដៃទទេមកមានអ្វីៗដូចសព្វថ្ងៃនេះ ដោយសារ  ប្រទេសជាតិយើងមានស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច កើតឡើងពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។


ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល  និងបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំពពេល  ស្រុកពញាក្រែក  ចំនួន៣២៥នាក់  ក្នុងមកពីគណបក្សសង្រ្គោះជាតិ ចំនួន៥នាក់  នាព្រឹកថ្ងៃទី១៣  ខែឧសភា  ឆ្នាំ២០២២  ក្រោមអធិបតីភាពឯកឧត្ដម  វង  សូត  សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា  និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពពាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច  ស្រុកកំចាយមារ  ខេត្តព្រៃវែង  និងលោកជំទាវ  ។


 ឯកឧត្ដម  វង  សូត  បានបញ្ជាក់ទៅដល់សមាជិក សមាជិការ របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ សូមកុំជឿការញ៉ុះញ៉ុងរបស់គណបក្សណាមួយឡើយ  ដែលតែងតែថាខ្លួនជាអ្នករំដោះជាតិនោះ  ពោលគឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ  និងបានស្តារប្រទេសជាតិឲ្យមានការរីកចម្រើន  អភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។ 


ឯកឧត្តម បានណែនាំដល់ថ្នាក់ដឹកនាំចុះជួយភូមិ ឃុំ  និងប្រធានក្រុមបក្សនៅតាមមូលដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់ និងក្តាប់ឱ្យជាប់នូវព័ត៌មានសមាជិកនៅក្នុងភូមិរបស់ខ្លួន ហើយត្រូវណែនាំឱ្យសមាជិក សមាជិកាបក្សតាមមូលដ្ឋាននីមួយៗ ត្រៀមលក្ខណៈសម្បត្តិក្នុងការទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ជាពិសេសត្រូវត្រៀមឯកសារបម្រើដល់ការបោះឆ្នោត ដូចជាអត្តសញ្ញាណប័ណ្ណជាដើម។


ឯកឧត្ដម វង  សូត  បានបន្ថែមទៀតថា  ប្រទេសកម្ពុជា យើងបើគ្មានសន្តិភាព គឺយើងគ្រប់គ្នាមិនអាចរកស៊ីចិញ្ចឹមជីវិត បានទេ។ ដូច្នេះ ឯកឧត្ដម   អំពាវនាវឲ្យប្រជាពលរដ្ឋនិងសមាជិកបក្សប្រជាជនកម្ពុជារួមគ្នា រក្សាសន្តិភាពអោយបានហើយដើម្បីរក្សាសន្តិភាពនេះ បានគឺមានតែមធ្យោបាយតែមួយគត់នោះ គឺនាំគ្នាទៅបោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា ៕









 

No comments:

Post a Comment

Pages