ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង - BNP

Breaking

Tuesday, May 17, 2022

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

 

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីវេទិកាសាធារណៈ ដើម្បីតាមដានការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពិធីនេះ បានប្រារព្ធនៅក្នុងបរិវេណវត្តអន្លង់តាអួរ ស្ថិតក្នុងភូមិអន្លង់តាអួរ ឃុំកោះជីវាំង ដែលសមាសភាពចូលរួមចំនួន ៣៣៩នាក់។


សូមបញ្ជាក់ជូនថា ក្រោយពីបានដោះស្រាយនូវបញ្ហាប្រឈមរួចមក បងប្អូនប្រជាពលេដ្ឋក្នុងមូលដ្ឋានឃុំកោះជីវាំងបានទទួលយកដំណោះស្រាយប្រកបដោយក្តីរីករាយ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមការងារ និងសូមឱ្យក្រុមការងារបន្តជួយដល់ប្រជាពលរដ្ឋបន្តទៀត៕








No comments:

Post a Comment

Pages