រថយន្ត lexus GS-300 បោះមួយឡើងស្ពានអាកាសស្ទឹងមានជ័យលឿនដូចហោះជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ ឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ - BNP

Breaking

Saturday, January 15, 2022

រថយន្ត lexus GS-300 បោះមួយឡើងស្ពានអាកាសស្ទឹងមានជ័យលឿនដូចហោះជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ ឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាក lexus GS-300 ពណ៌សមួយគ្រឿងគ្មានស្លាកលេខ បោះពួយឡើងលើស្ពានអាកាសស្ទឹងមានជ័យលឿនដូចហោះបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រលំអស់ចំនួន៣ផ្ទាំង ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងទ្រមេឃ និងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៤៥ នាទីយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២២ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្តម៉ាក lexus GS-300 ពណ៌សមួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះលុះបើកឡើងស្ពានបានប្រមាណជិត៤០ ម៉ែត្រ ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់រលំអស់ចំនួន៣ ផ្ទាំង ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ និងក្រឡាប់ផ្ងារជើងទ្រមេឃ។ភ្លាមនោះគេឃើញអ្នកបើកបរនិងអ្នករួមដំណើរបានបើកទ្វាររថយន្តរួចលូនចេញគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងឬសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីវិញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕







 

No comments:

Post a Comment

Pages