គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការដុតផ្ទះបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងយប់... - BNP

Breaking

Saturday, January 15, 2022

គ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការដុតផ្ទះបង្ករឲ្យមានការភ្ញាក់ផ្អើលទាំងយប់...

ភ្នំពេញ÷មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះបាយ​ការពីរវេលាម៉ោង​ ១១និង២០នាទីយប់​ ថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចផ្ទះលេខ៧២​ ភូមិ២១​ ក្រុម២៥៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញផ្ទះចំនួន​ ៤ខ្នង​ និងសម្ភារៈអស់ទាំងស្រុង។  


យោងតាមសំដីរបស់លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ លៀង​ ទិនធី​ ភេទប្រុស អាយុ​ ៣២ឆ្នាំ​ មុខរបរ ជាងសំណង់ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ដុតផ្ទះបង្ករជាអគ្គិភ័យ​។      


ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ឈេីលេីថ្មក្រោម ទំហំ ៤ម៉ែត្រ x ៨ម៉ែត្រ ខូចខាតចំនួន​ ៤ខ្នង​ និងសម្ភារៈអស់ទាំងស្រុង។ 


សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២១គ្រឿង ប្រើប្រាស់ទឹក​អស់​ ២១ឡាន​ ស្មេីរនឹង​ ៨៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន​ OCIC ចំនួន​ ៦គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងបា​នគ្រប់គ្រងទាំងស្រុង នៅវេលាម៉ោង​ ១២និង២០នាទីយប់រំលង​អាធ្រាត្រ​៕





 

No comments:

Post a Comment

Pages