ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំគណៈប្រតិភូ ជូនពរថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម - BNP

Breaking

Friday, January 21, 2022

ឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំគណៈប្រតិភូ ជូនពរថ្នាក់ដឹកនាំខេត្តប៊ិញភឿក និងប្រជាជនវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចូលរួមអបអរសាទរ និងជូនពរ លោកជំទាវ ត្រើន ទ្វេ ហៀន អនុលេខាធិការគណបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញភឿក លោក លោកស្រី និងបងប្អូនប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីវៀតណាមនាពេលខាងមុខ។ 


ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តមអភិបាលរងខេត្តកំពង់ចាម ឯកឧត្តមអភិបាលរងខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ កម្លាំងទាំងបីប្រភេទ នាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីមួយចំនួនទៀត។ 


ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់កិច្ចសហប្រតិបត្តិការកន្លងមក និងបន្តទៅមុខទៀត អំពីគុណបំណាច់ទាំងនេះជំរុញអោយប្រជាពលរដ្ឋកម្ពុជា មានឱកាសក្នុងការកសាងប្រទេស រហូតមានការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងសង្ឃឹមថាខេត្តក្រចេះ និងខេត្តប៊ិញភឿក ពិតជាបន្តកិច្ចសហការ ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងការរក្សាបាននូវសន្តិសុខ សណ្តាប់សាធារណៈនៅតាមតំបន់ព្រំដែនកាន់តែល្អរវាងខេត្ត និងខេត្ត ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩៕



 

No comments:

Post a Comment

Pages