ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយពីតំណាងក្រុមហ៊ុននានាក្នុងខេត្ត សម្រាប់ឧបត្ថម្ភដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA - BNP

Breaking

Friday, January 21, 2022

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញទទួលយកអំណោយពីតំណាងក្រុមហ៊ុននានាក្នុងខេត្ត សម្រាប់ឧបត្ថម្ភដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA

នាព្រឹកថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២២នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត បានអញ្ជើញទទួលយកអំណោយពីតំណាងក្រុមហ៊ុននានាក្នុងខេត្តរួមមាន តំណាងតំបន់សេដ្ឋកិច្ចពិសេសតាយសេង តំណាងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន និងតំណាងតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសស៍ ដែលបានឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តសម្រាប់ទិញម៉ូតូ ជូនសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិួភូមិ ទទួលបាននិទ្ទេសA ចំនួន ២៦នាក់ មកពីវិទ្យាល័យនានាក្នុងខេត្តស្វាយស្វាយរៀង។ 


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន ទាំងអស់ដែលកន្លងមកតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តទៅតាមការអំពាវនាវជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការចូលរួមឧបត្ថម្ភគាំទ្រដល់សិស្សជាប់និទ្ទេសA ដែលប្រលងជាប់នាពេលថ្មីៗនេះជាដើម។ ក្នុងនាមរដ្ឋបាលខេត្ត សូមប្រសិទ្ធពរបវរមហាប្រសើរជូនដល់សប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕






 

No comments:

Post a Comment

Pages