បុរសជាជាងជួសជុលម៉ាសុីនម្នាក់បានលិចទូកបាត់ខ្លួន៤ថ្ងៃមកហើយ ពេលនេះប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតច្រាំទន្លេនៅកោះនរាហ៍... - BNP

Breaking

Monday, December 20, 2021

បុរសជាជាងជួសជុលម៉ាសុីនម្នាក់បានលិចទូកបាត់ខ្លួន៤ថ្ងៃមកហើយ ពេលនេះប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតច្រាំទន្លេនៅកោះនរាហ៍...

ភ្នំពេញ: បុរសជាងជួសជុលម៉ាស៊ីនសាឡង់បូមខ្សាច់ម្នាក់បើកទូកមួយគ្រឿងរួមដំណើរដោយបុរស២នាក់ទៀតបើកទូកបណ្ដាលឲ្យរលត់ម៉ាសុីត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់លិចទូកហែលរួចខ្លួន២នាក់ម្នាក់ទៀតបាត់ខ្លួន៤ថ្ងៃប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹកច្រាំងទន្លេនៅកន្លែងកោះនរាហ៍។


ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ស្ថិតនៅចំណុចច្រាំងកោះនរាហ៍ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះ ទន់ លី អាយុ២៤ឆ្នាំ មុរបរជាងម៉ាសុីន ស្នាក់នៅផ្ទះលេខ០៥៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានប្រពន្ធ មានកូនស្រីតូចអាយុ៦ឆ្នាំម្នាក់រសនៅក្នុងបន្ទុក កាលពីថ្ងៃទី១៧ខែធ្នូឆ្នាំ២០២១ ជនរងគ្រោះបានបើកទូកស្មាច់មួយគ្រឿងរួមដំណើរជាមួយបុរស២នាក់ទៀតបានជិះទៅជួសជុលម៉ាសុីនសាឡង់ខ្សាច់ខណៈទៅដល់សាឡង់ខ្សាច់ទូករលត់ម៉ាសុីនជនរងគ្រោះកំពុងជួសជុលម៉ាសុីនក៏មានរលកធំបោកទូកទៅខ្ទប់សាឡង់បណ្ដាលលិចទូកបាត់និងជនរងគ្រោះបាត់តែម្ដង ចំណែកបុរស២នាក់ទៀតបានហែលឡើងសាឡង់រួចខ្លួនបន្ទាប់មកក៏បាននាំគ្នាមុជរាវរកសពជនរងគ្រោះតែរកមិនឃើញរហូតនៅព្រឹកថ្ងៃទី២០ខែឆ្នាំដដែលទើបប្រជាពលរដ្ឋប្រទះឃើញក៏បាននាំគ្នាទៅលើកសពយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែតែម្ដង។


ក្រោយមកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅបានចុះមកដល់ទីតាំងកន្លែងធ្វើបុណ្យសព ដោយក្រុមគ្រួសារសាច់ញ្ញាតិសពមិនធ្វើការប្ដឹងផ្ដល់នោះទេ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពអោយសាច់ញ្ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕



 

No comments:

Post a Comment

Pages