អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលទីតាំងរៀបចំបំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍សម្រាប់ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណ នៅបរិវេណសួនមានជ័យ - BNP

Breaking

Wednesday, December 15, 2021

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលទីតាំងរៀបចំបំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍សម្រាប់ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណ នៅបរិវេណសួនមានជ័យ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក កេតុ វណ្ណសុីន នាយកទីចាត់ការហិរញ្ញវត្ត លោក មាន វណ្ណៈនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត និងក្រុមជាង បានអញ្ជើញចុះពិនិត្យមើលទីតាំងរៀបចំបំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍សម្រាប់ពុកម៉ែបងប្អូនធ្វើលំហាត់ប្រាណ នៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។


ក្នុងឱកាសអញ្ជើញចុះពិនិត្យនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានគូសបញ្ជាក់ថា ដោយរដ្ឋបាលបានរៀបចំសួនមានជ័យឲ្យមានសោភ័ណភាពស្អាត មានសណ្តាប់ធ្នាប់ល្អ មានការរៀបចំស្តងលក់ដូរ ផ្សារសហគម នៅផ្នែកខាងកើត។


បន្ថែមពីនេះទៀត ខេត្តបានគិតគូររៀបចំបន្ថែមអោយមានជាកន្លែងសម្រាប់ក្មេងលេងដោយបំពាក់សម្ភារៈក្មេង និងកន្លឺងសម្រាប់បងប្អូនប្រជាពលរដ្ឋ សម្រាកពីការងារ ប្រកបមុខរបរមកហាត់ប្រាណនៅកន្លែងទីសាធារណៈនេះ ដើម្បីសុខភាព។


ជាមួយគ្នានោះ ឯកឧត្តមក៍បានណែនាំដល់ក្រុមការងារទទួលខុសត្រូវទីតាំងសួនមានជ័យ បង្កើនការយកចិត្តទុករៀបចំថែរក្សាសួនច្បារ សន្តិសុខ សណ្តាប់ធ្នាប់ឲ្យកាន់តែល្អប្រសើរថែមទៀតជូនពុកម៉ែប្អូនមកពីគ្រប់ទីកន្លែង ពិសេសក្នុងឱកាសនៃការបើកប្រទេសលើគ្រប់វិស័យឡើងវិញនេះ។


សូមអំពាវនាវ និងសំណូមដល់សាធារណៈជនទាំងអស់ សូមចូលរួមទាំងអស់គ្នា ថែរក្សា អនាម័យទុកដាក់សំរាមអោយបានល្អត្រឹមត្រូវ ដើម្បីទីកន្លែងស្អាត ទីក្រុងស្អាត ភាពបៃតង់ស្អាត និងថែរក្សាការពារឧបករណ៍ សម្ភារៈនានាក្នុងទីតាំងនៃសួនមានជ័យនេះ ដើម្បីភាពយូរអង្វែងទៅមុខ៕







 

No comments:

Post a Comment

Pages