អភិបាលខេត្តក្រចេះ អញ្ជើញទទួលជែលលាងដៃ ចំនួន ៩១៤កេសបន្ថែមទៀត ពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ កាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំងមន្ទីរពេទ្យបង្អែកទាំង៥ ការិយាល័យស្រុកប្រតិបត្តិទាំង៣ និងអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៦ក្រុង-ស្រុក ក្នុងខេត្តក្រចេះ - BNP

Breaking

Wednesday, December 15, 2021

អភិបាលខេត្តក្រចេះ អញ្ជើញទទួលជែលលាងដៃ ចំនួន ៩១៤កេសបន្ថែមទៀត ពីនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ កាកបាទក្រហមកម្ពុជា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំងមន្ទីរពេទ្យបង្អែកទាំង៥ ការិយាល័យស្រុកប្រតិបត្តិទាំង៣ និងអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៦ក្រុង-ស្រុក ក្នុងខេត្តក្រចេះ

ព្រឹកថ្ងៃពុធទី១៥ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ កាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ អញ្ជើញប្រគល់-ទទួល ជែលលាងដៃចំនួន៩១៤ កេសទៀត (ស្មើនឹង១៤,៦២៤ដប) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ព្រមទាំងមន្ទីរពេទ្យបង្អែកទាំង៥ ការិយាល័យស្រុកប្រតិបត្តិទាំង៣ និងអនុសាខាកាកបាទក្រហមកម្ពុជា ទាំង៦ក្រុង-ស្រុក ក្នុងខេត្តក្រចេះ។


ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយ កាកបាទក្រហមកម្ពុជា មានប្រសាសន៍សំណេះសំណាល និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តក្រចេះ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ នៃសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាប្រតិបត្តិករមនុស្សធម៌ជួរមុខ បានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។ ទន្ទឹមនឹងនេះដែរ បុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ក្នុងខេត្ត ក៏បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលផ្តោតលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។ 


ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា ៖ «យុទ្ធសាស្ត្រគន្លឹះ និងចក្ខុវិស័យដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមជាមួយការលើកកម្ពស់ការយល់ដឹង ពីវិធានការទប់ស្កាត់ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប្រទេសកម្ពុជាយើង ឈានដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ហើយសង្ឃឹមជឿជាក់ថាខ្លឹមសារនៃ យុទ្ធសាស្ត្រស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីធានានូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ»។ 


ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីជួរមុខតាមគោលដៅ ក្នុងការរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងខេត្តក្រចេះ៕








 

No comments:

Post a Comment

Pages