អាជ្ញាធរខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន ៤៥០គ្រួសារ នៅវត្តពោធិបឹង ភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល - BNP

Breaking

Friday, December 31, 2021

អាជ្ញាធរខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន ៤៥០គ្រួសារ នៅវត្តពោធិបឹង ភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល

ថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ដុំ យុហៀន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកោះកុង និងឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយប្រជាពលរដ្ឋ ចំនួន ៤៥០គ្រួសារ នៅវត្តពោធិបឹង ភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។


ឯកឧត្តមអ្នកតំណាងរាស្ត្រ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការផ្តួចផ្តើមគំនិតរបស់ថ្នាក់ដឹកនាំខេត្ត បានគៀរគរសប្បុរសជន បានរៀបចំជាអំណោយចែកជូនបងប្អូនទាំងនេះ គឺជាការរួមចំណែកពីសប្បុរសជននានា ក្នុងន័យចែករំលែកទោះតិចក្តីច្រើនក្តី ជាវប្បធម៌របស់របស់ខ្មែរយើង។ 


ក្នុងបរិបទកូវីដ-១៩នេះ បងប្អូនទាំងអស់ត្រូវចេះការពារ និងទប់ស្កាត់ជំងឺកូវីដ ព្រមទាំងចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា មួយវិញទៀតបងប្អូនទាំងអស់ត្រូវបន្ត ថែរក្សាសុខភាពការពារជំងឺផ្សេងៗ។ 


ដោយសារកត្តាសុខសន្តិភាព គ្រប់តំបន់មានការអភិវឌ្ឍលើគ្រប់វិស័យ យើងទាំងអស់គ្នាត្រូវតែរួមសាមគ្គី ជាធ្នុងមួយ ក្នុងការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចុះរើនបន្តទៀត៕









 

No comments:

Post a Comment

Pages