ឆ្លងចរន្ត អគ្គិសនី ឆាបឆេះ ខ្សែភ្លើង បង្កការភ្ញាក់ផ្អើល ទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ... - BNP

Breaking

Friday, December 31, 2021

ឆ្លងចរន្ត អគ្គិសនី ឆាបឆេះ ខ្សែភ្លើង បង្កការភ្ញាក់ផ្អើល ទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ...

ភ្នំពេញ÷អគ្គិសនី ឆាបឆេះ ខ្សែភ្លើង បង្កការភ្ញាក់ផ្អើល ទាំងព្រឹកដោយសារខ្សែភ្លើងរដ្ឋជាប់នឹងលំនៅឋានបងប្អូនពលរដ្ឋដ៏ធំមួយ ត្រូវបានអណ្តាតភ្លើងឆាបឆេះ ដោយសារតែការឆ្លងចរន្ត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅវេលាម៉ោង ០៨ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រភពព័ត៌មាន ឱ្យដឹងថា នៅមុនកើតហេតុ គេសង្គេតឃើញ មានការឆ្លងចរន្ត រហូតផ្ទុះបែកផ្កាភ្លើងលើខ្សែភ្លើងខាងលើ នឹងបង្កឱ្យមានការឆាបឆេះជាខ្លាំងនៅលើខ្សែភ្លើង ខណៈខ្សែភ្លើងដែលឆាបឆេះនោះ ជាប់នឹងដំបូងផ្ទះបងប្អូនប្រជាពលរដ្ឋ។


ភ្លាមៗ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ដើម្បីទំនាក់ទំនងទៅខាងអគ្គីសនីកម្ពុជាឱ្យជួយបិទចរន្ត នឹងបានទាក់ទងបន្តទៅខាងក្រុមរថយន្តពន្លត់អគ្គីភ័យឱ្យចុះជួយអន្តរាគមន៍ ធ្វើការបាញ់ទឹកទប់ស្កាត់អណ្តាតភ្លើងកុំអោយឆាបឆេះបន្ត។


បន្ទាប់ពីអន្តរាគមន៍ប្រមាណ ១០ នាទីរួចមក ឃើញថា ការឆាបឆេះបាន រលត់សូន្យសុងទៅវិញ ១០០ ភាគរយ ដោយបាន ឆាបឆេះបំផ្លាញស្លាកប៉េនន័រអាជីវកម្មរកស៊ី របស់បងប្អូនពលរដ្ឋដែលនៅជាប់លើដំបូងអស់២ផ្ទាំង តែសំណាងហើយ មិនមានការរាលដាល ដល់លំនៅឋានរបស់ពួកគេ ពិសេស ក៏មិនមានបណ្តាលអោយមនុស្សណាម្នាក់រងរបួសឡើយ។


ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់២គ្រឿង ដើម្បីគ្រប់គ្រងស្ថានការណ៍ នៃការឆាបឆេះនេះនិងបានរលត់ទៅវិញនាព្រឹកថ្ងៃដដែល ៕




 

No comments:

Post a Comment

Pages