ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០២១ - BNP

Breaking

Friday, November 26, 2021

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញដឹកនាំកិច្ចប្រជុំការងារប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារក្របខណ្ឌរដ្ឋបាលខេត្តស្ទឹងត្រែង សម្រាប់ឆ្នាំ២០២១

(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ នៅសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។ ដោយអនុឡោមតាម ស.ជ.ណ លេខ ៤៦៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ 

 

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិក សមាជិកាគណៈកម្មការរៀបចំការប្រឡង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។


រដ្ឋបាលខេត្តស្ទឹងត្រែង បានកំណត់យកកាលបរិច្ឆេទប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចយកវិទ្យាល័យព្រះរាជបូជនីយកិច្ច ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ធ្វើជាមណ្ឌលប្រឡង។ 


គូរបញ្ជាក់ថា បេក្ខជនដែលត្រូវចូលរួមប្រឡងសរុបចំនួន ៩៣នាក់ ស្រី ៥៥នាក់ ក្នុងនោះ៖ ក្របខណ្ឌ “ក” ចំនួន ៤៣នាក់ ស្រី ១៨នាក់ និងក្របខណ្ឌ “ខ” សរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕






 

No comments:

Post a Comment

Pages