ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើល និងរៀបចំមណ្ឌលប្រឡងមន្រ្តីក្របខ័ណ្ឌសម្រាប់បំរើការនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង - BNP

Breaking

Friday, November 26, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើល និងរៀបចំមណ្ឌលប្រឡងមន្រ្តីក្របខ័ណ្ឌសម្រាប់បំរើការនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊្រន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះពិនិត្យមើល និងរៀបចំមណ្ឌលប្រឡងមន្រ្តីក្របខ័ណ្ឌសម្រាប់បំរើការនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅក្នុងសាលាបឋមសិក្សាគំរូក្រុង ដើម្បីត្រៀមដាក់បេក្ខជនប្រឡងនាពេលខាងមុខនេះ។


ចំពោះបេក្ខជនប្រឡងមានចំនួន ២៨៣នាក់ ស្រី១៧៥នាក់ ក្នុងនោះក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៤៩នាក់ ស្រី២៣នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការ៦៥នាក់ ស្រី៣៧នាក់ ក្របខ័ណ្ឌលេខាធិការ ចំនួន១៦៩នាក់ ស្រី១១៥នាក់ ចែកចេញជា១៨បន្ទប់ ក្នុងនោះក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់មាន ៣បន្ទប់ ក្របខ័ណ្ឌក្រមការមាន ៤បន្ទប់ ក្របខ័ណ្ឌលេខាធិការមាន ១១បន្ទប់ ដោយក្នុង១បន្ទប់ដាក់បេក្ខជនប្រឡងចាប់ពី១៥ ទៅ ១៦ នាក់៕




 

No comments:

Post a Comment

Pages