ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសបញ្ជូលក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម ក្រសួងមហាផ្ទៃ - BNP

Breaking

Monday, November 29, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងជ្រើសរើសបញ្ជូលក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម ក្រសួងមហាផ្ទៃ

ការប្រឡងក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការដ្ឋបាល ឆ្នាំ២០២១ បានចាប់ដំណើរការនាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការមេប្រយោគនៃគណៈកម្មការរៀបចំការប្រឡងខេត្ត ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មការរៀបចំការប្រឡងជ្រើសរើសបេក្ខជនឲ្យបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តកំពង់ចាម។


ការប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីក្រមការ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល សម្រាប់ឆ្នាំ២០២១ នេះបានចាប់ដំណើរការនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្រោម កិច្ចសហការរវាង អាជ្ញាធរដែនដី និងក្រសួងមហាផ្ទៃ។ ដោយឡែកសម្រាប់ខេត្តកំពង់ចាម បានជ្រើសរើសយកសាលាបឋមសិក្សា និងវិទ្យាល័យដីដុះ ធ្វើជាមណ្ឌលប្រឡង ដែលក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មាន ៥បន្ទប់ ក្របខ័ណ្ឌមន្ត្រីក្រមការ មាន ៦បន្ទប់ និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល មាន ១៦បន្ទប់។សរុបបេក្ខជនដាក់ពាក្រប្រឡងមានចំនួន ៤០៧នាក់ ក្នុងនោះមានបេក្ខជនដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៦នាក់ ស្រីចំនួន ៣៦នាក់ ក្របខ័ណ្ឌមន្ត្រីក្រមការចំនួន ៩២នាក់ ស្រីចំនួន ៤៦នាក់ និងក្របខ័ណ្ឌលេខាធិការដ្ឋបាលចំនួន ២៣៩នាក់ ស្រីចំនួន ១៧៥នាក់។ ក្នុងនោះត្រូវធ្វើការជ្រើសរើសទាំង ៣ក្របខ័ណ្ឌ នៅខេត្តកំពង់ចាមចំនួន ០៨នាក់។


ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត ព្រមទាំងលោកនាយករដ្ឋបាលសាលាខេត្ត និងតំណាងក្រសួងមហាផ្ទៃ បានចូលរួមកាត់វិញ្ញាសារបើកការប្រឡងនេះ ដែរមានវិញ្ញាសារ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ និងក្របខ័ណ្ឌមន្ត្រីក្រមការ រយៈពេល២ម៉ោង ជំនាញឯកទេស (កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងភាសារអង់គ្លេស និងក្របខ័ណ្ឌលេខាធិការរដ្ឋបាល រយៈពេល ២ម៉ោង ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា៕







 

No comments:

Post a Comment

Pages