ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស - BNP

Breaking

Monday, November 29, 2021

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស

ខេត្តកែប៖ រសៀលព្រឹកថ្ងៃអាទិត្យទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១  ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលបាននឹងកំពុងបង្រៀន និងរៀនត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខឆាប់ៗនេះ។


នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានដាស់តឿនក្រើនរំលឹកដល់គ្រប់សិស្សានុសិស្សទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយត្រូវត្រង់ត្រាប់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ និងត្រូវហ៊ានលើកឡើងជាសំណួររាល់ពេលមានការមិនច្បាស់លាស់ ឬចម្ងល់ត្រង់ចំណុចណាមួយ។ នៅពេលប្រឡងនាពេលខាងមុខនេះត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននិន្ទេសល្អឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានអប់រំណែនាំដល់ក្មួយសិស្សានុសិស្សទាំងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ធ្វើដំណើរគោរពច្បាប់ចរាចរណ៍ និងត្រូវចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗគ្រប់ប្រភេទ។


ក្នុងឱកាសនៃការជួបសំណេះសំណាលនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន ៤០០ដុល្លារសហរដ្ឋអាមេរិច ឧបត្ថម្ភម៉ាសដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនូវម៉ាសចំនួន ៧.៥០០ម៉ាស និងឧបត្ថម្ភផ្សេងៗចំនួន ៣០០.០០០រៀល៕






 

No comments:

Post a Comment

Pages