រថយន្តបិតឃ្លុបជិតដឹកស្រាបៀរបើកបោះពួយទៅបុករថយន្តកុងតីន័រ២គ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាយឲ្យស្ត្រីម្នាក់កៀបជាប់រងរបួសធ្ងន់... - BNP

Breaking

Wednesday, November 3, 2021

រថយន្តបិតឃ្លុបជិតដឹកស្រាបៀរបើកបោះពួយទៅបុករថយន្តកុងតីន័រ២គ្រឿងដែលឈប់ចតនៅចិញ្ចើមផ្លូវពេញទំហឹង បណ្ដាយឲ្យស្ត្រីម្នាក់កៀបជាប់រងរបួសធ្ងន់...

នំពេញ÷បុរសម្នាក់បើករថយន្តមួយគ្រឿងបិតឃ្លុបជិតដឹកស្រាបៀរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យជ្រុលទៅបុកនិងរថយន្តកុងតឺន័រ២គ្រឿង ដែលបានឈប់ចតនៅនឹងចិញ្ចឹមផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតយ៉ាងដំណំ ធ្វើឲ្យស្ត្រីម្នាក់កៀបជាប់នៅក្នុងរថយន្តរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ៈនឹង៣០នាទីព្រលប់ ថ្ងៃទី២ៈ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវីថីឈ្នះឈ្នះ ត្រង់ចំណុចនិងភូមិពោធិ៍ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងព្រោះបានឃើញរថយន្តម៉ាក់កុងតឺន័រក្បាលពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3F-4455 នឹងរថយន្តម៉ាកកុងតឺន័រក្បាលពណ៌សមួយគ្រឿងទៀតពាក់ស្លាកលេខកំពង់ឆ្នាំង3A-1234 បើកធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើបានឈប់ឈប់ទៅនឹងចិញ្ចឹមផ្លូវ ក្រោយមកក៏ស្រាប់តែមានបុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀតបើករថយន្តកូរេពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3B-6656 បើកធ្វើដំណើរតាមបណ្ដោយមហាវិថីឈ្នះឈ្នះក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុករថយន្តកុងតីន័រទាំងគ្រឿងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ និងស្ត្រីម្នាក់ដែលនៅក្នុងរថយន្តត្រូវជាប្រពន្ធអ្នកបើកបរនោះភ្ជាប់រងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងរថយន្តកុងតីទាំង២នោះទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។






 

No comments:

Post a Comment

Pages