ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះបើកវេទិកាដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៌ - BNP

Breaking

Tuesday, November 2, 2021

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះបើកវេទិកាដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចលេខ ២៥៥/២១ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការបង្កើតក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមបណ្តាក្រុង ស្រុក ក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៌ និងមានការចូលរួមពីក្រុមការងារដោះស្រាយទំនាស់របស់ខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។


ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាៈ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារដោះស្រាយទំនាស់ និងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត ដើម្បីដោះស្រាយបញ្ហាទំនាស់ក្នុងរយៈពេលខ្លីឱ្យចប់នៅចុងខែវិច្ឆិកានេះ ការដោះស្រាយដោយ ឆន្ទៈ ដោយអព្យាក្រិត ឈរលើគោលការណ៍ច្បាប់ ក្នុងនោះអ្នកដោះស្រាយមិនត្រូវមានផលប្រយោជន៍ពាក់ព័ន្ធក្នុងរឿងទំនាស់ទាំងអស់ទើបយើងដំណើរការដោះស្រាយទំនាស់ទទួលបានជោគជ័យ៕






 

No comments:

Post a Comment

Pages