រថយន្តសុីទែនប្រេងសាំងឥន្ធនៈសូគីមិចបើកបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លា ប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌ - BNP

Breaking

Wednesday, November 17, 2021

រថយន្តសុីទែនប្រេងសាំងឥន្ធនៈសូគីមិចបើកបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លា ប់បាត់បង់ជីវិត យ៉ាងអាណោចអាធម៌

ព្រះសីហនុ÷គួរឲ្យអាសូរណាស់បុករសម្នាក់កំពុងជិះម៉ូតូនៅលើចិញ្ចើមផ្លូវសុខៗ ស្រាប់តែមានរថយន្តដឹកសុីទែនប្រេងសាំងឥន្ធនៈសូរគីមុិច បើកមកបុកពីក្រោយហើយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធ ត់មួយនេះយ៉ាងបានកើតឡើងកាលពីវេលាម៉ោង០៦ៈនឹង៣០នាទីព្រឹក ថ្ងៃទី១៧ៈខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីផែ ត្រង់នឹងចំណោទរ៉ា ក្នុងភូមិ០៣ៈសង្កាត់០៣ៈ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។


រីឯសាកសពជនរងគ្រោះខាងលើមកដល់ពេលនេះមិនទាន់មាននរណាម្នាក់ស្គាល់អត្ដសញ្ញាណរបស់គាត់នៅឡើយទេ!!


យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកវ៉េវពណ៌ក្រហមមួយគ្រឿងជិះធ្វើដំណើរនៅលើដងមហាវិថីផែត្រង់នឹងចំណតរ៉ារថភ្លើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់បើករថយន្តក្បាលពណ៌សក្រហមលឿងមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3D-6195 សុីទែនដឹកប្រេងឥន្ធនៈរបស់ក្រមហ៊ុនសូគីមុិចបើកក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឱ្យម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯជនរង់គ្រោះបានខ្ទាតចូលទៅក្រោមកង់រថយន្តកិនស្លា ប់យ៉ាងអាណោចអាធ័ម អ្នកបើកបរបង្កជាយាន្តចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីធ្វើការវាស់វែងយករថយន្តបង្ករួមជាមួយនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅឯណាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រង់ចាំម្ចាស់រថយន្តឬថៅកែចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។


ចំណែកសា កស ពត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច្ច័យរួចរាល់ទើបប្រគល់ទៅឱ្យសាច់ញាតិនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។




 

No comments:

Post a Comment

Pages