ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ ក្នុងឃុំអូរស្វាយសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ - BNP

Breaking

Wednesday, November 17, 2021

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ ក្នុងឃុំអូរស្វាយសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃអង្គារទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋជួបការលំបាក ខ្វះខាត និងជនងាយរងគ្រោះ៥០គ្រួសារ ស្ថិតក្នុងភូមិណាអូង ឃុំអូរស្វាយសែនជ័យ ស្រុកបុរីអូរស្វាយសែនជ័យ។


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទីប្រឹក្សាក្រសួងធម្មការ និងសាសនា អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សា គណៈអភិបាលស្រុកបុរីអូរស្វាយសែនជ័យ ប្រធានមន្ទីរអង្គភាពមួយចំនួន និងអាជ្ញាធរមូលដ្ឋានផងដែរ។


មានប្រសាសន៍ ក្នុងអង្គពិធី ឯកឧត្តម ស្វាយ សំអ៊ាង បានអំពាវនាវផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ផ្សេងៗ និងរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។


សូមបញ្ជាក់ថាអំណោយសប្បុសជនរបស់អង្គការ Hand of Hope ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះទាំង ៥០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ មុង១ ភួយ ១ មី១កេស ទឹកត្រី ១យួរ រទេះជនពិការ ៤ អង្ករសារីរាង ០១បេ ត្រីខ ១យួរ អំបិល ១កញ្ចប់ ស្កស ១កញ្ចប់ និងអង្ករ១បេ៕






 

No comments:

Post a Comment

Pages