រថយន្តស្ទូចដាច់ហ្រ្វាំងរេចង្កូតទៅបុករះរថយន្ត២គ្រឿងនឹងកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ... - BNP

Breaking

Friday, October 15, 2021

រថយន្តស្ទូចដាច់ហ្រ្វាំងរេចង្កូតទៅបុករះរថយន្ត២គ្រឿងនឹងកង់បីឥណ្ឌាមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ...

ភ្នំពេញ÷បុរសម្នាក់បើករថយន្តស្ទូចមួយគ្រឿងក្នុងល្បឿនលឿនជាន់ហ្រ្វាំងបួងចង្កូតគេចឲ្យផុតពីអ្នកដំណើរដែលកំពុងតែឈប់រងចាំសញ្ញាភ្លើងស្តុបនៅខាងមុខ ទើបបណ្ដាលឲ្យដាច់ហ្វ្រាំងជ្រុលទៅបុករះរថយន្ត២គ្រឿងនិងកង់បីមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង០០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សិ្ថតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


យោងតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តស្ទូចបានរាបរាប់ប្រាប់មកដល់អ្នកយកព័ត៏មានយើងឲ្យបានដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងរូបគាត់បើករថយន្តកូរ៉េពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3C-6192 បើកធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងមកត្បូង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងស្រាប់តែជាន់ហ្វ្រាំងមិនសុីទើបរូបគាត់ខំចង្កូតដើម្បីគេចឱ្យផុតពីអ្នកដំណើរដែលកំពុងឈប់រង់ចាំភ្លើងស្តុបនៅខាងមុខក៏បានរេចង្កូតអើយមកលើខឿនចិញ្ចើមផ្លូវទៅកៀរជាមួយរថយន្តម៉ាកTOYOTA ហាយឡែនឌ័រពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AI-7707 បណ្ដាលឲ្យបែកស្តុបពីក្រោយរងការខូចខាតអស់មួយចំហៀងហើយក៏បន្តទៅបុករថយន្តពណ៌មួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2BK-7196 បែកកញ្ចក់នឹងស្តុបពីខាងក្រោយរងការខូចខាតយ៉ាងដំណំ រួមជាមួយនឹងកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IG-3519 បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយអស់បន្តិចបន្តួច សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តដែលបានរងការខូចខាតមកដាក់អែបខាងចិញ្ចឹមផ្លូវទុកពេលវេលាឱ្យភាគចុងសានខាងធ្វើការចរចាគ្នាអស់រយៈពេលជិតមួយម៉ោងទើបម្ចាស់រថយន្តបង្កព្រមសងសំណងរាល់ការខូចខាតទៅដល់ម្ចាស់រថយន្តហាយឡែនចំនួន៣០០ដុល្លារ(300$) ក៍បានបើករថយន្តបន្តដំណើរទៅមុខបាត់តែម្ដង ចំណែករថយន្តមួយគ្រឿងទៀតហើយនិងកង់បីឥណ្ឌាវិញរូបគាត់ព្រមទទួលយកទើបធ្វើការជួសជុលឲ្យបានស្អាតដូចដើមវិញដើម្បីបញ្ចប់រឿង។







 

No comments:

Post a Comment

Pages