ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះអញ្ចេីញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន៤០គ្រួសារ នៅស្រុកចិត្របុរី - BNP

Breaking

Friday, October 15, 2021

ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះអញ្ចេីញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន៤០គ្រួសារ នៅស្រុកចិត្របុរី

នៅរសៀលថ្ងៃ ទី១៤.ខែតុលា.២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងព្រះវិមលរតនះ ទេព ហត្ថា ព្រះមេគុណខេត្តអញ្ចេីញយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាតចំនួន៤០គ្រួសារ ដែលរស់នៅ ឃុំសំបុក ស្រុកចិត្របុរី ដែលអំណោយទាំងនោះបានមកពីរការចូលរួមផ្តួចផ្តេីមរបស់ព្រះ ឥន្រ្ទាភិបាល ង៉ែត សារីន ព្រះអនុគណស្រុក និងជាព្រះចៅអធិការវត្តព្រះនាគវន្ត័ ហៅវត្តសំបុក រួមនឹងព្រះសង្ឃ និងសប្បុរសជន ដែលមានដូចជាសម្ភារះ ស្បៀង និងថវិការមួយចំនួន។


ឯ.ឧ វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ដោយបានពាំនាំបណ្តាំផ្ញេីរសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីរសំណាក់សម្តេចតេជោ ហ៑ុន សែន ជូនចំពោះប្រជាពលរដ្ឋជាជនចាស់ជរាខ្វះខាតនាពេលនេះ ដោយសាតែវិបត្តិកូវីដ- ១៩ បេីទោះបីជាមិនបានជាប់ឈ្មោះជាអ្នកខ្វះខាតទៅតាមប្រភេទ១ឬ២ក៏ដោយក៏រាជរដ្ឋាភិបាល និងអាជ្ញាធរ ឃុំ ស្រុក ខេត្ត គ្រប់លំដាប់ថ្នាក់ នៅតែគិតគូរយកចិត្តទុក្ខដាក់ពីរសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានដោយមិនទុកចោលអោយបងប្អូនរស់នៅឯការ និងខ្វះខាតស្បៀងអាហារនោះទេ។

ឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរ ឃុំ និងស្រុក ត្រូវឧស្សាហ៍ចុះពិនិត្យតាមដានក្តាប់ព័ត៌មានឲ្យបានច្បាស់អំពីអ្នករងគ្រោះ និងងាយរងគ្រោះពីវិបត្តិជំងឺកូវីដ-១៩ ដេីម្បីរាយការណ៍ជូនអាជ្ញាធរខេត្តដេីម្បីដោះស្រាយជូនឲ្យចំគោលដៅ និងទាន់ពេលវេលា ហេីយក៏សូមជម្រុញលេីកទឹកចិត្តឲ្យបងប្អូនដែលមានឪពុកម្តាយចាស់ជរា សូមនាំយកគាត់ទៅពិគ្រោះជាមួយគ្រូពេទ្យជុំនាញដេីម្បីទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យយបានគ្រប់គ្នា និងសូមឲ្យបងប្អូនបន្តរស់នៅឲ្យមានការប្រុងប្រយត្ន័ប្រកបដោយវិធានការការពារអនាម័យឲ្យបានខ្ចាប់ខ្ចួនជាប្រចាំ។

ក្នុងនោះដែរ បន្ថែមពីអំណោយ និងសម្ភារះផ្តល់ជូន នាពេលនេះ ឯកឧត្តម អភិបាលខេត្តក៏បានឧបត្ថម្ភ នូវថវិការបន្ថែមចំនួន ៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ។








 

No comments:

Post a Comment

Pages