ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងលើដីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃឡង់ ក្នុងស្រុកសណ្តាន់ - BNP

Breaking

Friday, October 29, 2021

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះពិនិត្យការរស់នៅរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងលើដីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃឡង់ ក្នុងស្រុកសណ្តាន់

(រដ្ឋបាលខេត្តកំពង់ធំ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយក្រុមការងារក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ពន្ធ័ បានអញ្ជើញចុះពិនិត្យស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងលើដីគម្របព្រៃឈើឆ្នាំ២០០២ និងដែនជម្រកសត្វព្រៃព្រៃឡង់ ស្ថិតនៅក្នុងស្រុកសណ្ដាន់ ខេត្តកំពង់ធំ។


ក្នុងឱកាសចុះពិនិត្យនោះផងដែរ ឯកឧត្តម ងួន រតនៈ បានណែនាំឱ្យអាជ្ញាធរពាក់ពន្ធ័ ព្រមទាំងក្រុមការងារ ពិនិត្យទិន្នន័យ ដោយប្រើប្រាស់ដ្រូនក្នុងការថតយកស្ថានភាពពិតដើម្បីផ្ទៀងផ្ទាត់សាវតា ស្ថានភាពទីតាំងដីរបស់ប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលជាក់ស្តែង ដើម្បីលើកសំណើទៅរាជរដ្ឋាភិបាលក្នុងការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋបានប្រើប្រាស់ស្របច្បាប់៕






 

No comments:

Post a Comment

Pages