រថយន្ត២គ្រឿងព្រលះគ្នាលាន់ដូចរន្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរទាំងសងខាងរួចផុតពីគ្រោះថ្នាក់នៅមហាវិថីព្រះនរោត្តម - BNP

Breaking

Saturday, October 9, 2021

រថយន្ត២គ្រឿងព្រលះគ្នាលាន់ដូចរន្ទះបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងល្អអ្នកបើកបរទាំងសងខាងរួចផុតពីគ្រោះថ្នាក់នៅមហាវិថីព្រះនរោត្តម

ភ្នំពេញ÷ រថយន្តស៊េរីទំនើបបើកបរមិនប្រយ័ត្នជ្រុលទៅបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរទាំងសងខាងរួមជាមួយអ្នកធ្វើដំណើររួចផុតពីគ្រោះថ្នាក់។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង២៥នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីលោកពូជាសន្តិសុខម្នាក់នៅកន្លែងកើតហេតុបានប្រាប់មកដល់អ្នកយកព័ត៌មានយើងឲ្យដឹងថា នៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Mifsubishi ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2P-7958 បើកធ្វើដំណើរតាមបណ្ដោយមហៅវិថីព្រះនរោត្តម ទិសដៅពីត្បូងមកជើង ខណៈពេលមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួនក៏បានបង្អង់បម្រុងនឹងបត់ឆ្លងផ្លូវ ក៍ស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក Mifsubishi ពណ៌ត្រីអ៊ីមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ02  2-6327 បើកបរបញ្រ្ចាសទិសដៅគ្នាក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរថយន្តពណ៌ទឹកប្រាក់នៅក្នុងផ្នែកខាងមុខខ្ទៀតចេញពីរថយន្ត រីឯរថយន្តបង្កវិញបានវិលមួយជុំជ្រុលទៅបុកជាមួយនឹងដើមឈើមួយដើមទៀតទើបទៅមុខលែងរួចបណ្ដាលឲ្យ រថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នៅក្នុងករណីនេះដែរមិនមាននរណាម្នាក់គ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ត្រួតពិនិត្យមើលរួចរាល់ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យមកធ្វើការវាស់វែងនិងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ។








 

No comments:

Post a Comment

Pages