អភិបាលខេត្តបន្ទាយមានជ័យ បន្តអញ្ជើញពិនិត្យទីតាំងគ្រូពេទ្យយកសំណាកលើបុគ្គលដែលជាប់សង្ស័យថាមានការឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត - BNP

Breaking

Wednesday, May 19, 2021

អភិបាលខេត្តបន្ទាយមានជ័យ បន្តអញ្ជើញពិនិត្យទីតាំងគ្រូពេទ្យយកសំណាកលើបុគ្គលដែលជាប់សង្ស័យថាមានការឆ្លងជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តអញ្ជើញពិនិត្យទីតាំងគ្រូពេទ្យយកសំណាកលើបុគ្គលដែលជាប់សង្ស័យថា មានការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅប្លុកកាស៊ីណូ ស្រាវជ្រាវរកឲ្យឃើញ អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់កាត់ផ្តាច់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។ 


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមទាំងជនបរទេស មានការយោគយល់ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ បង្ហាញព័ត៌មានពិត ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ៕





 

No comments:

Post a Comment

Pages