អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ - BNP

Breaking

Monday, May 24, 2021

អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់

ព្រឹកថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 


ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាមរយៈវិធានការដែលរដ្ឋបាលខេត្តបានដាក់ចេញកន្លងមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ មានដូចជាការបិទខ្ទប់ក្រុងព្រះសីហនុ ការកំនត់តំបន់ក្រហម និងតំបន់លឿងទុំ ការកាត់បន្ថយតំបន់លឿងទុំ និងតំបន់លឿង។ល។ ជាលទ្ធផលគឺការឆ្លងរាលដាលបានធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះដើម្បីសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ យើងសម្រេចបញ្ចប់តំបន់លឿងទុំមុនកាលកំណត់ចេញពីក្រុងព្រះសីហនុ ដោយប្តូរមកជាតំបន់លឿងវិញ និងពង្រីកតំបន់លឿង ទីតាំងក្រហម ទៅស្រុកព្រៃនប់ដែលទើបមានការរាលដាលថ្មី ព្រមទាំងបង្កើនវិធានការផាកពិន័យទៅការល្មើសបំរាមទាំងឡាយដែលបានដាក់ចេញ សំដៅកាត់ផ្តាច់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ 


ជាមួយគ្នានេះ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រដែលត្រូវបានកំណត់ជា «តំបន់លឿង» មានដូចខាងក្រោម៖ 


១-ការធ្វើចរាចរណ៍គ្រប់ប្រភេទចេញ ចូល និងឆ្លងកាត់ «តំបន់លឿង» ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ 


២-សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុង «តំបន់លឿង» ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា តែត្រូវគោរពតាមស្តង់ដារសុវត្ថិភាពនៅតាមផ្សារម៉ាត នៅតាមលំនៅឋាន និងនៅតាមទីតាំងរៀបរយផ្សេងទៀតស្របតាមការកំណត់របស់រដ្ឋបាលខេត្ត លើកលែងតែផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ សាលារៀនរួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន រមណីយដ្ឋានដែលមានការប្រមូលផ្តុំ និងសួនកម្សាន្តនានា អាជីវកម្មស្ប៉ា-ម៉ាស្សា ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។ អាជ្ញាធរអនុវត្តវិធានការរដ្ឋបាលអាចសម្រេចហាមឃាត់សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការនៅក្នុង «តំបន់លឿង» ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខា

ភិបាលផ្សេងទៀត។ 


៣-ជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ត្រូវបានហាមឃាត់ និងមានការលើកលែងក្នុងករណីចាំបាច់មួយចំនួនដែលមានចែងក្នុងសេចក្តីសម្រច។ 


៤-រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។និងមានការលើកលែងក្នុងករណីចាំបាច់មួយចំនួនដែលមានចែងក្នុងសេចក្តីសម្រច។ 


៥-ត្រូវបានអនុវត្តបម្រាមគោចរនៅ «តំបន់លឿង» ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២០(ម្ភៃ) ដល់ម៉ោង៥(ប្រាំ)។ 


៦-អាជ្ញាធរអនុវត្តវិធានការរដ្ឋបាល ត្រូវរឹតបន្តឹងការត្រួតពិនិត្យនៅតាមទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋានលក់អាហារវេចខ្ចប់ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬមានការប្រមូលផ្តុំ ឬមានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវី៥-១៩។

រដ្ឋបាលខេត្តលើកទឹកចិត្តអាជីវករឱ្យលក់ដូរគ្រឿងឧបភោគ បរិភោគនៅតាមផ្សារម៉ាត ឬផ្សារទំនើប នៅតាមលំនៅឋាន និងនៅតាមទីតាំងរៀបរយផ្សេងទៀត។ 


៧-រាល់ទីតាំងនៃសេវាកម្មដែលត្រូវបានលើកលែង និងអនុញ្ញាតឱ្យបើកដំណើរការនៅក្នុង«តំបន់លឿង» ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាលរួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ«៣ការពារ និង៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន។


ក្នុងករណីរកឃើញមានអ្នកជំងឺកូវីដ-១៩ នៅក្នុងលំនៅឋានណាមួយ ឬទីសំណាក់ណាមួយ ឬសណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ណាមួយ ឬក្រុមហ៊ុន រោងចក្រ សហគ្រាសណាមួយ...។ល។ ត្រូវកំណត់ទីតាំងនោះជា «ទីតាំងក្រហម» ទោះបីទីតាំងនោះស្ថិតនៅក្នុងតំបន់ណាមួយក៏ដោយ។ក្នុងអំឡុងពេលត្រូវកំណត់ជា«ទីតាំងក្រហម» ត្រូវអនុវត្តវិធានការដូចខាងក្រោម៖

-ហាមឃាត់ការចេញ ចូល ឆ្លងកាត់ទីតាំងនោះជាបន្ទាន់

-ហាមឃាត់មិនឱ្យមានការជួបជុំ ឬការប្រមូលផ្តុំមនុស្ស

-ហាមឃាត់មិនឱ្យមានការលក់ដូរ ឬការធ្វើអាជីវកម្ម សេវាកម្មផ្សេងៗ

-បុគ្គលដែលស្នាក់នៅក្នុង «ទីតាំងក្រហម» ត្រូវភ្ជាប់កម្មវិធីសម្រាប់តាមដានការធ្វើចត្តាឡីស័ក (Khmer QurantineApp) និងកំណត់ទីតាំងនោះជាកន្លែងធ្វើចត្តាឡីស័ក៕






 

No comments:

Post a Comment

Pages