អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងព្យបាលជំងឺកូវីដ-១៩ ទីតាំងបិទខ្ទប់ និងទីតាំងសម្រាប់យកសំណាក នៅក្រុងប៉ោយប៉ែត - BNP

Breaking

Monday, May 24, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងព្យបាលជំងឺកូវីដ-១៩ ទីតាំងបិទខ្ទប់ និងទីតាំងសម្រាប់យកសំណាក នៅក្រុងប៉ោយប៉ែត

ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក គាត ហ៊ុល អភិបាលក្រុង លោក កែវ ដារារស្មី អភិបាលរងក្រុង ព្រមទាំងក្រុមការងារកងកម្លាំង បានអញ្ជើញពិនិត្យមើលទីតាំងបន្ថែម១ទៀត រៀបចំជាកន្លែងសម្រាកព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រប៉ោយប៉ែត និងពិនិត្យមើលទីតាំងបិទខ្ទប់ដែលត្រូវបានបើកឡើងវិញនៅមួយផ្នែកនៃសង្កាត់ផ្សារកណ្តាល ក៏ដូចជាចុះពិនិត្យមើលក្រុមការងារបន្តយកសំណាកអ្នកពាក់ព័ន្ធ នៅស្ថានីយ៍រថភ្លើង ក្រុងប៉ោយប៉ែត ។


ក្នុងនាមគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថាយើងនៅតែបន្តខិតខំរួមគ្នា ដើម្បីច្បាមមុខសញ្ញាពាក់ព័ន្ធ រកឲ្យឃើញអ្នកសង្ស័យ អ្នកពាក់ព័ន្ធ ពិនិត្យយកសំណាក ដាក់ចត្តាឡីស័ក និងករណីវិជ្ជមាន ដាក់ឲ្យព្យបាល តាមវិធានការ ផែនការដាក់ចេញ។


ឯកឧត្តម សូមបន្តអំពាវនាវឲ្យអ្នកពាក់ព័ន្ធចូលរួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចយើងទាំង ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕




 

No comments:

Post a Comment

Pages