អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ និងស្រុកបាធាយ - BNP

Breaking

Saturday, May 29, 2021

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ និងស្រុកបាធាយ

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យស្ថានភាពបិទខ្ទប់លំនៅដ្ឋាន ដែលមានការពាក់ព័ន្ធនឹងករីណីវិជ្ជមានកូវីដ-១៩ និងការធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្រស្រុកជើងព្រៃ និង ស្រុកបាធាយ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់។


ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធ បន្តចុះស្រាវជ្រាវ និងប្រមូលសំណាកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ដើម្បីធ្វើតេស្តសុខភាព និងរៀបចំបិទខ្ទប់ផ្ទះ ដែលពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។ ជៀសវាងការបន្តចម្លងវីរុសកូវីដ-១៩ ពីកន្លែងមួយទៅកន្លែងមួយទៀត ដោយត្រូវនាំយកអ្នកដែលពាក់ព័ន្ធមកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក។ ចំពោះ ផ្ទះរបស់ពួកគាត់ ត្រូវបានបិទខ្ទប់ ការពារដោយអាជ្ញាធរមូលដ្ឋាន ហាមចេញ-ចូល។


ឆ្លៀតឱកាសនោះ  ឯកឧត្តម  អភិបាលខេត្ត  បាន អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ  ត្រូវ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ជៀសផុតពីជំងឺ ឆ្លងដ៏ កាច សាហាវ នេះ ។ ជាមួយគ្នានេះ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ត្រូវបន្តអប់រំផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លង វីរុសបម្លែងថ្មី កូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។


គួរបញ្ជាក់ថា៖ ខណៈពេលដែលការរកឃើញករណីវិជ្ជមាននៅបន្តកើនឡើង រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការ រៀបចំមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែម ពីអ្វីដែលបានរៀបចំរួច ដើម្បីទទួលបងប្អូនដែលប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធាន សុខាភិបាល និងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលពីសហគមន៍មួយទៅសហគមន៍មួយផ្សេងទៀត៕




 

No comments:

Post a Comment

Pages