អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលរថយន្តដឹកសំរាម ០១គ្រឿងចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ - BNP

Breaking

Saturday, May 29, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលរថយន្តដឹកសំរាម ០១គ្រឿងចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញប្រគល់ ទទួលរថយន្តដឹកសំរាម ០១គ្រឿងចំណុះ ៥តោន ដែលជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា

ក្នុងតំណាក់កាលនៃការរីកចម្រើននៃសេដ្ឋកិច្ច បញ្ហាទុកដាក់កាកសំណល់ រឹងរាវ នៅតាមទីប្រជុំជន ទាមទារមានការគិតគូរយ៉ាងម៉ត់ចត់។ ដោយមើលឃើញពីបញ្ហានេះរដ្ឋបាលខេត្ត បានធ្វើសំណើរទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំរថយន្តសម្រាប់ដឹកសំរាម ០១គ្រឿង សម្រាប់បម្រើឱ្យការងារប្រមូលសំរាមនៅតាមទីប្រជុំជនពិសេសនៅតាមទីផ្សារនានានៅក្នុងមូលដ្ឋាន។ កន្លងមកឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រគល់រថយន្តដឹកសំរាមចំនួន០២គ្រឿង ដល់រដ្ឋបាលស្រុកបាធាយ និងស្រុកជើងព្រៃផងដែរ។


បន្ទាប់ពីពិធីប្រគល់ ទទួលទទួលរថយន្តដឹកសំរាម ឯកឧត្តមអភិបាលខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកព្រៃឈរ ស្ថិតនៅបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ។


ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់សេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង ត្រូវបន្តយកចិត្តទុកដាក់ គ្រប់គ្រងចំណូលស្រុក និង អ្នកដែលសង្ស័យវិជ្ជមានកូវីដ-១៩ ដោយនាំយកសំណាក និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុក ហើយត្រូវបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ ដោយប្រយោល និង អ្នកវិជ្ជមានកូវីដ-១៩ នាំយកអ្នកជំងឺកូវីដ-១៩ ដើម្បីនាំយកទៅព្យាបាលឲ្យបានទាន់ពេលវេលា។


ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់កងកម្លាំងដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកព្រៃឈរ អង្ករ ១០០គីឡូ មី១០កេស និងម៉ាស់ ៥០០ម៉ាស់៕




 

No comments:

Post a Comment

Pages