សត្វពស់ថ្លាន់៣៨ ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញ នៅកំពង់ឆ្នំាង - BNP

Breaking

Wednesday, May 26, 2021

សត្វពស់ថ្លាន់៣៨ ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញ នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង:   នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ក្នុងដែនអភិរក្សការពារធម្មជាតិចំណុចមុខវត្តកំពង់ព្រះ ភូមិកំពង់ព្រះស្ថិត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីឲ្យសត្វមានឱកាសបន្តពូជនៅក្នុងព្រៃបឹងធម្មជាតិនេះ។ សត្វពស់ថ្លាន់៣៨ ត្រូវបានមន្ត្រីឧទ្យាននុរក្សសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័ត ធ្វើការដោះលែងចូលព្រៃអភិរក្យធម្មជាតិវិញ។

មន្ត្រីឧទ្យានអនុរក្សខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សត្វពស់ថ្លាន់ត្រូវបានក្រុមឧទ្យាននុរក្ស និងក្រុមអន្តរាគមន៍បង្ក្រាបសត្វព្រៃចល័តនេះ គឺគេប្រមូលពីភ្នំតាម៉ៅ និងតាមបណ្តាហ្វាងផ្សេងៗ នៅក្នុងក្រុងភ្នំពេញ និងស្ទាក់ចាប់ពីក្រុមឈ្មួញដឹងជញ្ជូនសត្វព្រៃលក់។

ក្នុងនោះផងដែរ ប្រធានក្រុមឧទ្យសននុរក្ស ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្ដី នៅក្រៅតំបន់ក្ដីមេត្តាជួយថែរក្សាការពារ និងអភិរក្សសត្វព្រៃគ្រប់ប្រភេទ កុំចាប់ឬសម្លាប់សត្វ នឹងកុំកាប់ដុតរុករានទន្ទ្រានដីព្រៃដែលជំរកជីវចម្រុះគ្រប់ប្រភេទ សូមចូលរួមថែរក្សាធនធានធម្មជាតិរបស់ជាតិ យើងទាំងអស់គ្នាចាប់សត្វជួញដូរសត្វព្រៃជាអំពើផ្ទុយនិងច្បាប់។




 

No comments:

Post a Comment

Pages