រថយន្ត 2 គ្រឿងបង្កហេតុធ្វើឲ្យម្ចាស់ផ្ទះលក់បាយរងរបួសស្រាលនិងអីវ៉ាន់ខ្ទិចខ្ទីស្ទីរទាំងស្រុងនៅស្រុកស្វាយជ្រំ - BNP

Breaking

Wednesday, May 26, 2021

រថយន្ត 2 គ្រឿងបង្កហេតុធ្វើឲ្យម្ចាស់ផ្ទះលក់បាយរងរបួសស្រាលនិងអីវ៉ាន់ខ្ទិចខ្ទីស្ទីរទាំងស្រុងនៅស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង៖គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តកុងនឺន័របើកបរមិនប្រកាន់ស្តាំទៅបុករថយន្តធុនធំ(វេអង)ដឹកទំនិញបណ្តាលឲ្យរ៉េចង្កូតចូលផ្ទះលក់បាយមួយកន្លែងតែសំណាងល្អម្ចាស់ផ្ទះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះហើយឥវ៉ាន់នឹងផ្ទះខូចខាតយ៉ាងធ្ងន់ធ្ងរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ៈ៤៨ នាទី នៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ ១ ចន្លោះ គីឡូម៉ែត្រ 104.105 ស្ថិតក្នុងភូមិ ធ្លកឃុំ ក្រោលគោ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។  

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ព៌ណ ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E 5705 ធ្វើដំណើរពី ទិសដៅពីកើតទៅលិចយ៉ាងលឿនលុះមកចំណុចកើតហេតុខាងលើក៏រេចង្កូចមកខាងស្តាំបុករថយន្ត យីហាន់ដាយ (វេអង) ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ  3A 7439 ធ្វើដំណើរពីទិសដៅពីលិចទៅកើតបញ្រ្ចស់ទិសគ្នាបណ្តាលឲ្យរថយន្តវេអងរេចង្កូតចូលផ្ទះលក់បាយមួយកន្លែងខ្ទេចអីវ៉ាន់លក់ដូរតែសំណាងល្អមិនបង្កគ្រោះដល់ជីវិតនោះគ្រាន់តែម្ចាស់ផ្ទះលក់បាយរងរបួសស្រាលប៉ុណ្តោះហើយរថយន្តកុងតឺន័រមិនទាន់អល់ល្បឿនបន្តទៅបុកតូបលក់ដូរគេទុកចោលខ្ទេចខ្ទីទើបទៅមុខដែងរួច។

ប្រភពបានបន្តថាក្រោយពេលកើតហេតុម្ចាស់រថយន្តទាំងពីរបានដាក់មេប្រូចបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ម្ចាស់ផ្ទះមានឈ្មោះ អន សីយុន នៅភូមិឃុំកើតហេតុខាងលើបានរងរបួសស្រាល។


  កិច្ចបានបញ្ជាក់ថាក្រោយពេលកើតហេតុវត្ថុតាងគឺរថយន្តទាំង 2 គ្រឿងត្រូវយកទៅរក្សាទុកនៅអធិការរដ្ឋានស្រុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយព្រោះបច្ចុប្បន្នម្ចាស់រថយន្តទាំងពីរនាក់បានគេចខ្លួនបាត់ស្រមោលហើយពុំទាន់ឃើញខ្លួនចូលមកដោះស្រាយនោះទេ៕


(មូលហេតុ រថយន្តកុងតឺន័រ បើកបរមិនប្រកាន់ស្តាំ បុករថយន្តយីហាន់ដាយ)






 

No comments:

Post a Comment

Pages