អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខពលរដ្ឋធ្វើចត្តាឡីស័ក និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ ដាក់ចេញបទបញ្ជាដាច់ខាតអ្នកល្មើសបម្រាមត្រូវអនុវត្តន៍តាមផ្លូវច្បាប់ - BNP

Breaking

Tuesday, May 4, 2021

អភិបាលខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខពលរដ្ឋធ្វើចត្តាឡីស័ក និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ ដាក់ចេញបទបញ្ជាដាច់ខាតអ្នកល្មើសបម្រាមត្រូវអនុវត្តន៍តាមផ្លូវច្បាប់

 (ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានដាក់ចេញនូវបទបញ្ជាដាច់ខាត អ្នកចំណូលថ្មីមកពីខេត្តដទៃត្រូវចត្តាឡីស័ក១៤ថ្ងៃ, ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក អ្នកកំពុងសង្ស័យ និងអ្នកជំងឺកូវីដ១៩ ត្រូវអនុវត្តន៍តាមវិធានសុខាភិបាល ជាពិសេសមិនអនុញ្ញាតឱ្យមានការចេញ-ចូល នៅក្នុងភូមិដែលបិទខ្ទប់ទាំងអស់ក្នុងខេត្ត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តត្បូងឃ្មុំ ខណៈបានរកឃើញអ្នកវិជ្ជមានជំងឺនេះ ជាបន្តបន្ទាប់ទាំងនៅក្នុងខេត្ត និងអ្នកដំណើរមកពីខេត្តដទៃ ដែលសុទ្ធសឹងឆ្លងបន្តពីព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ។


ការបន្តដាក់ចេញបទបញ្ជាធ្ងន់ៗបែបនេះរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើឡើងនៅក្នុងឱកាស លោកបណ្ឌិត ដឹកនាំថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្រុមការងារសាខាកាបាទក្រហមខេត្ត បន្តចុះសួរសុខទុក្ខពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកក្រូចឆ្មារ ដោយផ្តល់ថវិការក្នុងម្នាក់ ២០,០០០រៀល និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ សរុប១៣០នាក់ ដោយឧបត្ថម្ភផ្តល់ជូន មី៣០កេស ត្រីខ៤កេសធំ ទឹកសុទ្ធ៤០កេស អាកុលនិងម៉ាស ១៣០កញ្ចប់ និងថវិការក្នុងម្នាក់ ២០,០០០រៀលផងដែរ។


ក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងទាំងអស់ ដែលតែងតែព្រួយបារម្ភ និងគិតគូរពីសុខទុកបងប្អូនគ្រប់ពេលវេលា។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានណែនាំឲ្យអាជ្ញាធរក្តាប់ឲ្យជាប់នូវរាល់ពលរដ្ឋដែលក្រីក្រ ដោយសារកូវីដ១៩ និងជនងាយរងគ្រោះទាំងអស់ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិការ ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។


បន្ថែមពីនេះអាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ នូវកម្រិតការផាកពិន័យ និងទោសទណ្ឌ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្របិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕





 

No comments:

Post a Comment

Pages