ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីតគ្រូសាលាបាក់ទូក ៣គ្រួសារ ក្នុងស្ថានភាពជួបការលំបាក! - BNP

Breaking

Thursday, April 15, 2021

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីតគ្រូសាលាបាក់ទូក ៣គ្រួសារ ក្នុងស្ថានភាពជួបការលំបាក!

នារសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រឿង ឧបភោគ បរិភោគ និងថវិកា ជូនដល់ អតីត លោកគ្រូ អ្នកគ្រូ  សាលាបាក់ទូក ចំនួន៣គ្រួសារ ដែលជួបការខ្វះខាត ក្នុងស្ថានការណ៍ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំង ក្នុងសហគមន៍ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន០៤ការ៉ុង  - មីចំនួន០២កេស - ទឹកសុទ្ធចំនួន០២កេស - ទឹកត្រី ទឹកស៊ីអ៊ីវ០២យួរ - ត្រីខចំនួន០៤យួរ និងថវិកាចំនួន៤០ម៉ឺនរៀល។

អតីតលោកគ្រូអ្នកគ្រូ ដែលទទួលបានការឧបត្ថម្ភ រួមមាន៖

1.អ្នកគ្រូ សយ សុខុន កំពុងស្ថិតក្នុងទីតាំងបិទខ្ទប់ក្នុងមូលដ្ឋានខណ្ឌមានជ័យ

2.អ្នកគ្រូ អៀង សុជាតិ កំពុងមានជីវភាពខ្វះខាត 

3.លោកគ្រូគឹម សារី (ពិការ)។




 

No comments:

Post a Comment

Pages