រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួន - BNP

Breaking

Friday, April 16, 2021

រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួន


ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ឃ្មួញឃាត់ខ្លួនបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ កាលពីវេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅចំណុចតាមតាមផ្លូវបេតុង ភូមិអន្លង់ក្ងាន  សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ 

នគរបាលប្រាថាជនសង្ស័យទាំង០២នាក់ ៖១-ឈ្មោះ វៀង វឹងញី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន   ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ . ២-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មាន   ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ដកហូតក្រាមសថ្លា០១កូនថង់តូច) ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

No comments:

Post a Comment

Pages